ខេត្តកំពង់ស្ពឺ ៖ មនុស្សចំនួន២នាក់ បានស្លាប់យ៉ាងរន្ធត់ ខណៈកំពុងជិះម៉ូតូលើកំណាត់ផ្លូវជាតិ ដែ លមិនទាន់អនុញ្ញាតឲ្យដំណើរការ (ផ្លូវ ល្បឿន លឿ ន ខេត្ដ ព្រះសីហនុ -រាជធានីភ្នំពេញ ) ស្រាប់តែត្រូវរថយន្ត Toyota Hilux Revo បុកពេញទំហឹង កាលពីវេលាម៉ោង ៥និង១០ នាទីល្ងាច ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ នៅភូមិបាក់ជញ្ជៀន ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាង រថយន្តម៉ាក Toyota Hilux Revo ពណ៌ស ពាក់ផ្លាក លេខ AT-2-21-0954 បើកបរដោយឈ្មោះ ហែម ទៀង ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅ ភូមិស្រែផ្សរ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (គេច ខ្លួន) បានបើក រថយន្ត បើកពីកើត ទៅលិច លុះមកដល់ចំណុចខាងលើបាន ទៅបុកម៉ូតូម៉ាក Honda C125 ពណ៌ខ្មៅ សេរីឆ្នាំ២០ ១៥ លេខ ប.ជ 1F-2050 អ្នកបើកបរឈ្មោះ ហុង ដេវី ភេទប្រុស អាយុ ១៨ឆ្នាំ(ស្លាប់) រស់នៅភូមិត្រពាំងត្រោះ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រួមដំណើរឈ្មោះ ឌឿន វិរះ ភេទប្រុស អាយុ ១៨ឆ្នាំ (ស្លាប់) រស់នៅភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើកបរបញ្ច្រាសទិសគ្នា ។
សមត្ថកិច្ចបានឲ្យដឹងថា ករណី គ្រោះថ្នាក់ ខាងលើ បណ្ដាលមកពី អ្នកបើកបរ មាន ការឆ្វេសប្រហែស ព្រោះ ថាផ្លូវល្បឿនលឿនគឺ ជា ផ្លូវដែលស្ថិតក្នុងការសាងសង់មិនទាន់ត្រូវបាន បញ្ចប់គម្រោងផែនការនៅឡើយទេ ប៉ុន្តែ កំណាត់ ផ្លូវ នេះបានសាងសង់ សម្រេចមួយកំណាត់ៗ និងកំពុងបន្ដការងារ ប៉ុន្តែ បងប្អូន ប្រជាពលរដ្ឋ មួយចំនួន តែងតែនាំគ្នាប្រើប្រាស់ផ្លូវនេះដើម្បីឆ្លងកាត់ទៅផ្ទះ ឬជិះកំសាន្ដលេង ចង់ដឹងអំពីការអភិវឌ្ឍន៍ផ្លូវល្បឿន លឿ នថាបានកំរិតណា ជាទូទៅ បងប្អូន ប្រជាពល រដ្ឋ តែងតែនាំគ្នាឡើងទៅលំហែកាយ មានការ ជួបជុំ លក់ដូរ និងពេលខ្លះក្រុមក្មេងទំនើងឈានទៅ យ កជាទីតាំងប្រយុទ្ធគ្នាទៀតផង ដែលបញ្ហានេះគួរតែ ម្ចាស់គម្រោងផ្លូវល្បឿនលឿនមេត្ដាពិនិត្យនិងហា មឃាត់តំបន់ខ្លះមិនអោយធ្វើការចេញចូលព្រោះជាក់ស្ដែងដូចជាករណីគ្រោះថ្នាក់ខាងលើនេះ ។
ទោះបីជាយ៉ាងណា ក្រោយកើតហេតុ ជំនាញ ចរាចរណ៍ បានចុះពិនិត្យ និងកសាងសំណុំរឿង ចំណាត់ការ តាមនីតិវិធីច្បាប់ ។ រីឯ មធ្យោបាយ បង្កបានយកមករក្សាទុកនៅ អធិការ ដ្ឋាន នគរបាល ស្រុក សំរោងទង ជាបណ្ដោះអាសន្ន រង់ចាំការដោះស្រាយគ្នាបន្តទៀត៕