ក្មេ.ងទំ.នើ.ង.ជាច្រើននាក់ ដែលបង្កភាពអ.ស.ន្តិសុខនៅម្ដុំផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចចា.ប់ឈូសសក់ ឲ្យខ្មា.ស់គេទុកជាការព្រមា.ន និងឲ្យសំពះសូមទោសម្តាយ បើមិនរាងចាល សមត្ថកិច្ចនឹងចាត់ការតាមច្បាប់
ខេត្តកំពង់ស្ពឺ ៖ ក្មេងទំនើង ជាច្រើននាក់ ដែលតែងតែបង្កភាព អសន្តិសុខ នៅម្ដុំផ្លូវល្បឿនលឿន និងក្នុងភូមិសាស្ត្រផ្សេងៗទៀត ក្នុងខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំងនគរបាលខេត្ត សហការជាមួយនគរបាលស្រុក និងកម្លាំងប៉ុស្តិ៍ ធ្វើការឃាត់ខ្លួនបាន ។ នេះបើយោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលចេញផ្សាយនៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២១ ។
សមត្ថកិច្ចបានឲ្យដឹងថា ការបង្ក្រាបនេះ គឺធ្វើឡើងក្រោមការដឹកនាំ របស់ លោកឧត្ដម សេ នីយ៍ទោ សម សាមួន ស្នងការនគរបាល ខេត្ដ កំពង់ ស្ពឺ ។
បន្ទាប់ពីឃាត់ខ្លួនក្រុមក្មេងទំនើងខាងលើ សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ ក៏បានហៅអាណាព្យាបាល ឲ្យមកទទួលយកទៅអប់រំ បន្ដ ដោយឈូសសក់ ឲ្យខ្មាស់គេទុកជាការព្រមាន និងឲ្យសំពះសូមទោសម្តាយ ក្នុងករណី មិនរាងចាល សមត្ថកិច្ច និងចាត់ការនីតិ វិធីផ្លូវច្បាប់ ៕