យុវជនម្នាក់ប្រេីកាំបិតដេញកាប់ព្រះសង្ឃ ១អង្គ ត្រូវបានប៉ូលិសឃាត់ខ្លួន
សន្តិសុខសង្គម
133

ខេត្តតាកែវ​​ ៖  អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស កាលពីថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័កព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២១ វេលាម៉ោង១៣ និង ៤០ នាទី នៅចំណុចក្នុងវត្តចំប៉ាស្ថិតក្នុងភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ មានករណីប៉ុនប៉ងឃាតកម្ម និងធ្វើឱ្យខូចខាតដោយចេតនា ។

ប្រភពព័ត៌ានពីសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យឈ្មោះ ឡាញ ផេង ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ បានធ្វើសកម្មភាពយកកាំបិតកញ្ចែត ដេញកាប់ព្រះសង្ឃមួយអង្គព្រះនាម ម៉ន ម៉ាត់ ព្រះជន្ម៣៨វស្សា ដែលកំពុងគង់នៅក្បែរកុដិ តែព្រះសង្ឃឃើញទាន់ក៏រត់ទៅចូលបន្ទប់ក្នុងកុដិហើយដាក់គន្លឹះស្រាប់តែជនសង្ស័យខាងលើយកកាំបិតកាប់ទៅលើទ្វារ បង្អួចកុដិ និងកាប់បំផ្លាញព្រះពុទ្ធបដិមាចំនួន០៣បដិមា និងសម្ភារៈមួយចំនួនទៀតនៅក្នុងកុដិបណ្ដាលឱ្យខូចខាត។ មូលហេតុៈ ជនសង្ស័យស្រវឹងស្រា? ។

ករណីខាងលេីដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នគរបាលខេត្ត និងមានការសម្របសម្រួលពី ឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំប៉ា បានចុះទៅដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យខាងលើយកមកកាន់អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕


Telegram