បង្ក្រាបទ្រង់ទ្រាយធំ ព័ទ្ធចាប់ក្រុមអ្នកជល់មាន់ក្នុងដីឡូត៍សង្កាត់ស្ទឹងមានជ័យ២ ចាប់ឃាត់ខ្លួនមនុស្ស២៦នាក់ និងម៉ូតូ៣៧គ្រឿង មាន់ជល់ជាច្រើនក្បាល
សន្តិសុខសង្គម
368

រាជធានីភ្នំពេញ ៖ រត់ព្រាតពេញព្រៃក្នុងដីឡូត៍តែម្តង ខណៈប៉ូលិសដេញបង្ក្រាប និងចាប់ខ្លួន មនុស្សសរុបចំនួន ២៦នាក់ ដកហូតបានម៉ូតូចំនួន៣៦គ្រឿង មាន់ជល់ជាច្រើនក្បាល និងវត្ថុតាងមួយចំនួនទៀត បញ្ជូនដាក់រថយន្ត ក្នុងប្រតិបត្តិការបង្ក្រាបសង្វៀនជល់មាន់ ដ៍ធំមួយកន្លែង ក្នុងដីឡូត៍ កាលពីរសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ការបង្ក្រាបនេះ គឺធ្វើឡើងដោយកម្លាំងការិយាល័យ នគរបាលកម្រិតស្រាល នៃស្នងការដ្ឋានរាជធានីភ្នំពេញ ដឹកនាំដោយលោវរៈសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យ ជាអ្នកដឹកនាំបង្ក្រាបផ្ទាល់តែម្តង ។

ក្នុងការបង្ក្រាបនេះ ក៏មានអ្នកញៀនល្បែងផ្សេងទៀត បាននាំគ្នា រត់បាតជើងសព្រាត គេចខ្លួនបាត់ស្រមោល ដោយកម្លាំងសមត្ថកិច្ចប្រដេញចាប់ខ្លួនបាន ២៦នាក់ និងម៉ូតូ៣៦គ្រឿង រួមទាំងវត្ថុតាងមួយចំនួនធំ បញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៀត៕ មេសា


Telegram