ឆ្លង ចរន្តអគ្គីសនី ឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង ក្នុងបុរីBS០១ផ្អើលរថយន្តពន្លត់អគ្គិភ័យ ចុះធ្វើការបាញ់ពន្លត់
សន្តិសុខសង្គម
70

ខេត្តព្រះសីហនុ ៖ អគ្គិភ័យមួយបានឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋមួយកន្លែង ក្នុងបុរីBS០១ យ៉ាងសន្ធោសន្ធៅ ផ្អើលរថយន្តពន្លត់អគ្គិភ័យ ចុះមកធ្វើការបាញ់ពន្លត់ កាលពីវេលាម៉ោង ៦ល្ងាច ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ក្នុងក្រុម១ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ នេះបើយោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ ផុក ចាន់ ភេទ ស្រី ហើយអគ្គិភ័យនេះ បានឆេះ បន្ទប់ឡៅតឿចំនួន០១បន្ទប់ ទំហំ ៤×៥ ម៉ែត្រ និងសម្ភារៈទាំងស្រុង បណ្តាល មក ពី ឆ្លង ចរន្តអគ្គីសនី ។

បន្ទាប់ពីកើតហេតុភ្លាមៗ គេឃើញមាន កង កម្លាំង អន្តរាគមន៍ ពន្លត់ អគ្គិភ័យ បានចេញរថយន្តចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ត ផងដែរ ទើបរលត់ទៅវិញជាស្ថាពរ ៕


Telegram