ក្មេងទំនើងចំនួន៦នាក់ត្រូវបានសមត្ថកិច្ចកោរសក់ ឲ្យថ្វាយបង្គំសំពះសូមទោសឪពុកម្តាយ ក្រោយបង្កអសន្តិសុខក្នុងសង្គម
សន្តិសុខសង្គម
480

ខេត្តកំពង់ស្ពឺ ៖ ក្មេងទំនើងចំនួន៦នាក់ ត្រូវបានសមត្ថកិច្ចកោរសក់ រួចឲ្យថ្វាយបង្គំសំពះសូមទោសឪពុកម្តាយ ក្រោយបង្កអសន្តិសុខក្នុងសង្គម ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន កាលពីវេលាម៉ោង១២ និង៣០នាទីយប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ នៅចំណុចភូមិត្រពាំងអណ្ដូង ឃុំពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ នេះបើយោងតាមផេក របស់ ឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ ។

បច្ចុប្បន្ន ក្មេងទំនើងទាំង៦នាក់ ត្រូវបានសមត្ថកិច្ចធ្វើការអប់រំ រួចប្រគល់ជូនអាណាព្យាបាល យកទៅអប់រំបន្ត ៕


Telegram