រាជធានីភ្នំពេញ៖ បុរសម្នាក់ បានបើករថយន្តស៊េរីទំនើប១គ្រឿង សង្ស័យងងុយ បណ្ដាលឲ្យរេចង្កូតមកបុកបង្កាន់ដៃស្ពានអាកាស៧មករា ទៅមុខលែងរួច រងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ នៅតាមផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីសមត្ថកិច្ច បានបញ្ជាក់ប្រាប់ក្រុមការងារTVFB បានឲ្យដឹងថា មុខពេលកើតហេតុ គេបានឃើញបុរសម្នាក់បានបើកបររថយន្ត ទិសដៅពីកើតមកលិច លុះមកដល់ចំណុចត្រង់កើតហេតុខាងលើ សង្ស័យអ្នកបើកបររថយន្តនោះងងុយ ក៏រេចង្កូតមកបុកបង្កាន់ដៃស្ពានអាកាស៧មករា ទៅមុខលែងរួច រងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្តាលឲ្យមានអ្នករងរបួសទ្បើយ គ្រាន់តែរងការខូចខាតរថយន្តយ៉ាងដំណំ និងបាក់ក្បាលព្រួញមួយកង់ ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយនិងកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែង យករថយន្តខាងលើមករក្សាទុកដើម្បីដោះស្រាយគ្នាតាមពេលក្រោយតាមច្បាប់បន្តទៀត ៕ មេសា