ខេត្តកំពង់ស្ពឺ៖ កម្លាំងកងរាជអាវុធហត្ថស្រុកឱរ៉ាល់ ម៉ូតូ ០១គ្រឿង ដែលបានទុកចោល កាលពីវេលាម៉ោង ៨ និង ៤០នាទី ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ មកទល់ពេលនេះ រយៈពេលជិត ០៥ខែហើយ នៅមិនទាន់រកឃើញម្ចាស់នៅឡើយ ។ នេះបើយោងតាមផេក បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ។
សូមបញ្ជាក់ថា ម៉ូតូមួយគ្រឿងនេះ ត្រូវបានប្រទះឃើញ នៅក្នុងដីឡូតិ៍មួយកន្លែង ស្ថិតនៅភូមិពុទ្រា ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ម៉ាកហុងដា គុបមូលC90 ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ គ្មានម្ចាស់ ។
ពេលនេះ ម៉ូតូខាងលើ គឺរក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ រយៈពេល ជិត ០៥ខែ ហើយ ដូច្នេះសូមអំពាវនាវដល់ប្រជាពលរដ្ឋណាជាម្ចាស់ដែលបាត់ ឬស្គាល់ សូមមកទំនាក់ទំនង នៅអង្គភាពមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ ស្ថិតនៅភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ដើម្បីយកទៅប្រើប្រាស់វិញ ឬអាចទាក់ទងតាមរយៈលេខទូរសព្ទ 0979999179 ៕