រាជធានីភ្នំពេញ ៖ ខណៈមេឃកំពុងធ្លាក់ភ្លៀងយ៉ាងខ្លាំង ស្រាប់តែបុរសម្នាក់ បានបើករថយន្តម៉ាកStarex មួយគ្រឿង រេចង្កូតបុករបាំងថ្មចែកទ្រូងផ្លូវ ស្ពាន៧មករា បណ្ដាលរថយន្ដក្រឡាប់ផ្ងាជើងច្រង៉ាងកណ្តាលផ្លូវតែម្តង កាលពីវេលាម៉ោង២ យប់ឈានចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ នៅចំណុចផ្លូវសហព័ន្ធរុស្សី ក្នុងសង្កាត់ទឹកល្អក់ទី ១ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត Starex មួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 2AX-6285 បើកយ៉ាងលឿនពេលមេឃកំពុងធ្លាក់ភ្លៀងយ៉ាងខ្លាំង មិនប្រយ័ត្នក៏បានរេចង្កូតបុកទ្រូងផ្លូវ បង្កាន់ដៃស្ពានអាកាស៧មករា បណ្ដាលឲ្យរថយន្ដខ្ទេចមួយកំណាត់មុខ ក្រឡាប់ផ្ងារជើង ។ ចំណែកឯអ្នកបើករថយន្តវិញ រងរបួសស្រាលគ្រាន់តែរងការខូចខាតរថយន្តតែប៉ុណ្ណោះ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទាក់ទងសមត្ថកិច្ចជំនាញចរាចរណ៍របស់ស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការវាស់វែង និងស្ទូចរថយន្តយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលមកដោះស្រាយទៅតាមផ្លូវច្បាប់បន្តទៀត ៕ Mrr Ka