នគរបាលខេត្តព្រះសីហនុបង្ក្រាប ឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីបន្លំចូលផ្ទះប្រជាពលរដ្ឋលួច លុយ
សន្តិសុខសង្គម
120

ខេត្តព្រះសីហនុ ៖ ដោយ មានការ ដឹកនាំ បញ្ជារ ពី សំណាក់ លោក ឧត្តមសេនីយ៍ទោ ជួន ណា រិ ន្ទ ស្នងការ នគរបាល ខេត្ត ព្រះ សីហ នុ កម្លាំង នគរបាល ជំនាញ បាន ឃាត់ខ្លួន ជនសង្ស័យ ចំនួន ៣ នាក់ ជា បន្តបន្ទាប់ នៅ ថ្ងៃ ទី ២៩ ខែតុលា ឆ្នាំ ២០២១ ក្រោយ ពី មាន គណនី ហ្វេ ស ប៊ុ កមួយ ឈ្មោះ លី ឈូ ន បាន បង្ហោះ តាម បណ្តាញ សង្គម ហ្វេ ស ប៊ុ ក កាលពី ថ្ងៃ ទី ២៨ ខែតុលា ឆ្នាំ ២០២១ ថា មាន បុរស ជនជាតិ ខ្មែរ ០២ នាក់ ជិះ ម៉ូតូ ១ គ្រឿង ម៉ាក Scoopy ពណ៌ ខ្មៅ ពាក់ ស្លាក លេខ ភ្នំពេញ 1IY-1459 បាន បន្លំ ចូល ផ្ទះ ប្រជាពលរដ្ឋ និង លួច ប្រាក់ អស់ មួយ ចំនួន រួច ជិះ ម៉ូតូ គេចខ្លួន បាត់ ។ នេះបើយោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ ។

បន្ទាប់ ពី ទទួល បាន ដំណឹង ភ្លាម លោក ស្នងការ នគរបាល ខេត្ត ព្រះ សីហ នុ បាន ចាត់ ឲ្យ កម្លាំង ជំនាញ របស់ ការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល នៃ ស្នងការដ្ឋាន នគរបាល ខេត្ត បាន ធ្វើការ ស្រាវជ្រាវ យ៉ាង យកចិត្តទុកដាក់ រហូត ដល់ វេលា ម៉ោង ០១ និង ៣០ នាទី រំលង អធ្រាត្រ ឈាន ចូល ថ្ងៃ ទី ២៩ ខែតុលា ឆ្នាំ ២០២១ នគរបាល ជំនាញ បាន ធ្វើការ ឃាត់ខ្លួន បាន ជនសង្ស័យម្នាក់ ភេទ ប្រុស ជនជាតិ ខ្មែរ បន្ទាប់ មក ក៏ ឃាត់ខ្លួន បាន បក្ខពួក ជនសង្ស័យ ចំនួន ០២ នាក់ ទៀត ជា បន្តបន្ទាប់ ។

ជុំវិញករណីនេះដែរ ការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល កំពុង បន្ត នីតិវិធី ។ ស្នងការដ្ឋាន នគរបាល ខេត្ត ព្រះ សីហ នុ សូម ថ្លែងអំណរគុណ ដល់ គណនី ហ្វេ ស ប៊ុ ក ឈ្មោះ លី ឈូ ន ដែល បាន សហការ ជាមួយ នគរបាល ជំនាញ ក្នុង ការ បង្ហាញ ភស្តុ តាង ដើម្បី នគរបាល ជំនាញ ធ្វើការ ស្រាវជ្រាវ ឃាត់ខ្លួន បាន ជន ស ង្ស័ យ៉ាង ឆាប់រហ័ស យក មក ចាត់ការ តាម នីតិវិធី ច្បាប់ ៕


Telegram