ខេត្តបន្ទាយមានជ័យ ៖ អគ្គិភ័យដែលឆេះ ការ៉ាស់សាំង BVM កាលពីព្រឹកថ្ងៃ ទី ២៩ ខែតុលា ឆ្នាំ ២០២១ នៅ ចំណុច ទល់មុខ ផ្សារ ដើម គរ ឬហៅ ផ្សារ អូរ អំបិល ក្នុងភូមិ អូរ អំបិល សង្កាត់ អូរ អំបិល ក្រុង សិរី សោភ័ណ ខេត្តបន្ទាយមានជ័យ គឺបានបំផ្លាញរថយន្ត ចំនួន ០២ គ្រឿង និង ប្រេងសាំង ចំនួន ៥០០ លី ត្រ និងបានឆេះរលាកខ្លួនម្ចាស់ការ៉ាស់សាំង ម្នាក់ បានរងរបួសរងរបួសធ្ងន់ធ្ងរ។ នេះបើយោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ ។
នគរបាល ក្រុង សិរី សោភ័ណ បាន ឲ្យ ដឹង ថា ស្ថានីយ៍ ប្រេង ឥន្ទ នៈ មាន ម្ចាស់ ឈ្មោះ ជា លី ភេទ ប្រុស អាយុ ៦៨ ឆ្នាំ និង ប្រពន្ធ ឈ្មោះ ប៊ុ ន លី នៅ ភូមិ អូរ អំបិល សង្កាត់ អូរ អំបិល ក្រុង សិរី សោភ័ណ ខេត្តបន្ទាយមានជ័យ ។
ក្នុង ហេតុការណ៍ គ្រោះ អគ្គី ភ័យ នេះ ភ្លាមៗ នោះគេ ក៏ បាន សង្កេត ឃើញ មាន វត្ថ មាន ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត , លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល ខេត្ត និង លោក ឧត្ត សេនីយ៍ ត្រី ជឹ ម ប៊ុ ន អាន មេបញ្ជាការ តំបន សិ ករង ខេត្តបន្ទាយមានជ័យ ចុះ ទៅ ដល់ កន្លែង កើតហេតុ ដឹកនាំ កងកម្លាំង ចម្រុះ មាន នគរបាល អាវុធហត្ថ និង យោធា ប្រតិបត្តិការ ជួយ អន្តរាគមន៍ ពន្លត់ ។
ប្រភព ដដែល បាន បញ្ជាក់ ថា មូលហេតុ ដែល បង្ក ឲ្យ កើត មាន គ្រោះ អគ្គី ភ័យ នេះ តាម ការ សន្និដ្ឋាន ជា ជំហាន ដំបូង សង្ស័យ បណ្តាល មក ពី ឆ្លង ចរន្តអគ្គិសនី ព្រោះ មុន ពេល កើតហេតុ ម្ចាស់ ស្ថានីយ៍ បាន ធ្វើការ ផ្ទេរ ប្រេង ពី ស៊ីទែន ផ្ទុក ក្រោម ដី ទៅ ស៊ីទែន រថយន្ត ដោយ ប្រើប្រាស់ ម៉ូ ទ័ រ បូម ក្នុង ការ ផ្ទេរ ប្រេង នេះ ទើប បណ្តាល មាន ភ្លើង ឆាប ពី ព្រី ភ្លើង ម៉ូ ទ័ រ ជាមួយនឹង ប្រេង ឥន្ទ នៈ បង្ក ជា អគ្គី ភ័យ តែ ម្តង ។
ក្រោយ ពី មាន ហេតុការណ៍ អគ្គី ភ័យ កើតឡើង មាន រថយន្ត ពន្លត់អគ្គីភ័យ ចំនួន ០៣ គ្រឿង ក្នុងនោះរួមមាន រថយន្ត ស្នងការដ្ឋាន ០១ គ្រឿង , អធិការដ្ឋាន . មង្គល បូ រី ០១ គ្រឿង និង រថយន្ត អធិការដ្ឋាន ក្រុង សិរី សោភ័ណ ០១ គ្រឿង បាន ចេញ អន្តរាគមន៍ បាញ់ ទឹក ពន្លត់ ដោយ ប្រើប្រាស់ ទឹក អស់ ០៣ រថយន្ត ទើប គ្រប់គ្រង ស្ថានការណ៍ បាន ១០០% និងបណ្តាល ឲ្យ មនុស្ស ម្នាក់ ជា ម្ចាស់ ស្ថានីយ៍ ប្រេង រង របួសធ្ងន់ , រថយន្ត ចំនួន ០២ គ្រឿង រង ការ ឆេះ បំផ្លាញ , ប្រេង ចំនួន ៥០០ លី ត្រ និងឆេះ រោង ផ្នែក ខាងក្រោយ ស្ថានីយ៍ ០១ ខ្នង ។
លោក ឧត្តមសេនីយ៍ត្រី ប៊ុ ន ផេង ស្នងការ រង ទទួល ផែនការ ងារ គ្រប់គ្រង អាវុធ គ្រឿងផ្ទុះ និង អគ្គិភ័យ នៃ ស្នងការដ្ឋាន នគរ បាល ខេត្តបន្ទាយមានជ័យ បានប្រាប់ព័ត៌មានក្នុងស្រុកឲ្យដឹងថា ស្ថានីយប្រេងឥន្ធនៈ BVM ចំណុច អូរ អំបិល ក្រុង សិរី សោភ័ណ នេះ គឺ បាន ឆាប ឆេះ ជា លើក ទី ៣ ហើយ ដោយឆេះលើក ទី ១ គឺ នៅ ឆ្នាំ ២០១៧ បណ្តាល ខូចខាត សម្ភារៈ , ឆេះ លើក ទី ២ នៅ ចុងឆ្នាំ ២០២០ បណ្តាល ឲ្យ ឆេះ ស្ថានីយ ប្រេង ហើយ ក៏ ធ្វើ ឲ្យរបួសធ្ងន់ ស្រាល ចំនួន ៣ នាក់ ក្នុង នោះ ២ នាក់ របួសធ្ងន់ ហើយ ក៏ ត្រូវ បាន បញ្ជូន ទៅ ព្យាបាល នៅ ប្រទេស ថៃ និងឆេះ លើក ទី ៣ គឺ នៅ ចុងឆ្នាំ ២០២១ នេះ គឺថ្ងៃកើតហេតុម្សិលមិញនេះតែម្តង បណ្តាល ខូចខាត រថយន្ត ២ គ្រឿង និង របួសធ្ងន់ ម្ចាស់ ស្ថានីយ ប្រេង ឈ្មោះ ជា លី ព្រមទាំង ឆេះ សម្ភារៈ ខូចខាត អស់ មួយ ចំនួន ធំ ៕