សា.ហា.វមែន! បុកប៉ះគ្នាតិចតួចសោះ ខ្មា.ន់កាំភ្លើង ដកកាំភ្លើ.ងពីចង្កេះបា.ញ់៥គ្រា.ប់ផ្ទួនៗគ្នា ត្រូវចំអ្នកបើករថយន្តម្ខាងទៀត២គ្រា.ប់ របួ.សធ្ង.ន់ រួចបើករត់បាត់ នៅកោះពេជ្រ ពេលនេះសមត្ថកិច្ចកំពុងបើកការស្រាវជ្រាវយ៉ាងក្តៅគគុកជុំវិញការបា.ញ់ប្រហារនេះ !
សន្តិសុខសង្គម
379

រាជធានីភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានខ្មាន់កាំភ្លើង ដែលបើករថយន្តមួយគ្រឿងព្រុស ដកកាំភ្លើងបាញ់ប្រហារ ៥គ្រាប់ផ្ទួនៗគ្នា ត្រូវចំបុរសម្នាក់ ដែលជាអ្នកបើករថយន្តព្រុស ១គ្រឿងទៀត ចំ២គ្រាប់ ត្រូវភ្លៅខាងឆ្វេង និងខាងស្តាំ និងរបួសប៉ះចំប្រដាប់ភេទ (ប្លោក) បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ ខណៈខ្មាន់កាំភ្លើងវិញបានបើករថយន្តរត់គេចខ្លួនបាត់ស្រមោល ក្រោយភាគីទាំង២ បានកើតមានទំនាស់ពាក្យសម្តី បន្ទាប់ពីបានបើករថយន្តប៉ះគ្នាតិចតួចប៉ុណ្ណោះ។

ករណីផ្ទុះអាវុធជាច្រើនគ្រាប់នេះដែរ បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់កងកម្លាំងទាំង២ប្រភេទ បានចុះដល់ទីតាំងកើតហេតុ ដើម្បីធ្វើការពិនិត្យ កាលពីវេលាម៉ោង៨ និង ៥នាទី យប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ នៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

លោក យិន សាន អធិការនគរបាលខណ្ឌចំការមន បានបញ្ជាក់ប្រាប់អង្គភាព TVFB ឲ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១នេះ យ៉ាងខ្លាំងថា « ជុំវិញការបាញ់ប្រហារនេះ ពេលនេះសមត្ថកិច្ចកំពុងបើកការស្រាវជ្រាវយ៉ាងក្តៅគគុក ដើម្បីតាមចាប់ជនដៃដល់ខាងលើ» ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានបង្ហើបឲ្យដឹងថា ខ្មាន់កាំភ្លើងដែលដកកាំភ្លើងបាញ់ជនរងគ្រោះនេះ គឺមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ព្រោះរត់គេចខ្លួនបាត់ គ្រាន់តែដឹងថា មាន វ័យ ប្រមាណ ៣០ ឆ្នាំ បើករថយន្តព្រូស ពណ៌ ទឹកមាស ពាក់ ស្លាក លេខ ភ្នំពេញ 2AY-3468។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេ ឃើញ បុរសរងគ្រោះ រថយន្តមួយគ្រឿង ម៉ាកព្រុស តាម ផ្លូវ ក្នុង មជ្ឈមណ្ឌល កោះ ពេជ្រ លុះដល់ ចំណុច កើតហេតុ ក៏មាន រថយន្ត មួយ គ្រឿង ទៀត ម៉ាក ព្រូស ដូចគ្នា ពណ៌ ទឹកមាស ពាក់ ស្លាក លេខ ភ្នំពេញ 2AY-3468 មក បុកប៉ះគ្នាតិចតួច ហើយ ភាគី ម្ចាស់ រថយន្ត ទាំង ២ ក៏ ចុះ និយាយ គ្នា តែដោយសារជជែកគ្នាចុះឡើង ក្លាយទៅជាហិង្សាដោយ ភាគីបុរសអ្នកបើករថយន្តព្រុស ស្លាក លេខ ភ្នំពេញ 2AY-3468 ដែលជាជនបង្ក និងជាខ្មាន់កាំភ្លើងនោះ បាន ដក កាំភ្លើងខ្លី មិន ស្គាល់ ម៉ាកចេញពី ចង្កេះ បាញ់ប្រហារ ចំនួន៥គ្រាប់ ផ្ទួនៗគ្នា ទៅលើ ភាគី ម្ខាង ទៀត បណ្តាលឲ្យជនរងគ្រោះ ត្រូវចំ២គ្រាប់ ចំភ្លៅខាងឆ្វេង និងខាងស្តាំ និងរបួសប៉ះចំប្រដាប់ភេទ (ប្លោក) បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ ខណៈខ្មាន់កាំភ្លើងវិញបានបើករថយន្តរត់គេចខ្លួនបាត់ស្រមោល ។

ភ្លាមៗគេឃើញមានកម្លាំងចម្រុះជាច្រើននាក់ បានចុះមកដល់ទីតាំងកើតហេតុ ធ្វើការពិនិត្យស្រាវជ្រាវរកឃើញសំបកគ្រាប់ចំនួន ៥គ្រាប់នៅទីតាំងកើតហេតុ និងបានរកឃើញរថយន្តព្រុស របស់ជនដៃដល់ដែលបើកបរនោះឃើញវិញ តែមិនឃើញមានមនុស្សនោះទេ និងកំពុងស្រាវជ្រាវ តាមរយៈកាមេរ៉ាសុវត្ថិភាព ដើម្បីស្វែងរកមុខខ្មាន់កាំភ្លើងឈានដល់ការចាប់ខ្លួនមកទទួលទោសតាមច្បាប់ និង យករថយន្តជនរងគ្រោះ ទៅ រក្សាទុក កាន់ អធិការដ្ឋាន នគរបាល ខណ្ឌចំការមន ៕


Telegram