ឃា.ត់ខ្លួនមេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះ ប្រេីអំ.ពេី.ហឹង្សាលេីក្មេ.ងស្រី២នាក់ជាកូនឈ្នួល
សន្តិសុខសង្គម
386

អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបញ្ជាក់ថា មន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តក្រចេះ បាននិងកំពុងធ្វើការស៊ើបអង្កេតបឋម តាមនីតិវិធី ដោយមានការដឹកនាំ និងសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តក្រចេះ។ លោក ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បានបញ្ជាក់ថា ឈ្មោះ ទេព ហ៊ុយ ភេទប្រុស អាយុ៤២ឆ្នាំ ឋានន្តរសក្តិវរសេនីយ៍ត្រី មុខងារមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ ត្រូវបានឃាត់ខ្លួន នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ មូលហេតុ បុគ្គលនេះ បានប្រព្រឹត្តអំពើហិង្សាទៅលើក្មេងស្រីដែលជាកូនឈ្នួល (អ្នកបម្រើនៅផ្ទះ)។ ទន្ទឹមនឹងនោះ ក៏បានឃាត់ខ្លួនបុគ្គលដែលពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសផងដែរ។

កន្លងទៅ កងរាជអាវុធហត្ថ បានដាក់ចេញនូវទិសស្លោក “ចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប” ជាមួយគ្នានោះដែរ ក្រោមការគ្រប់គ្រង ដឹកនាំ បញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បុគ្គលគ្រប់រូប ដែលប្រព្រឹត្តបទល្មើសត្រូវតែបង្ក្រាប និងអនុវត្តតាមច្បាប់។

ករណីនេះបេីតាមប្រភពព័ត៌មានបានឲ្យដឹងថាកាលពីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ក្មេងស្រីរងគ្រោះឈ្មោះ ត្រែក ធារ៉ា អាយុ១២ឆ្នាំ និងឈ្មោះ វ៉ន ពិសី ១២ឆ្នាំដូចគ្នា ក្មេងស្រីរងគ្រោះទាំងពីរនាក់នេះត្រូវជាបងប្អូនជីដូនមួយ រស់នៅភូមិកញ្ជរ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ និងបានមកស៊ីឈ្នួលបំរើនៅផ្ទះលោកមេបញ្ជាការកងរាជអាវុធក្រុងក្រចេះ។

ប្រភពបន្តថាដើមហេតុដោយសារកូនស្រីលោកមេបញ្ជាការកងរាជអាវុធក្រុងក្រចេះ ជេរកូនឈ្នួលបម្រើខ្លាំងពេក កុមាររងគ្រោះក៏ខឹងចាប់ឆ្កែម្ចាស់ផ្ទះយកទៅជ្រលក់ទឹក ចៃដន្យកូនឆ្កែនោះក៏ងាប់ ទើបលោកមេបញ្ជាការកងរាជអាវុធក្រុងក្រចេះ ខឹងសម្បាក៏ប្រើហិង្សា យកជើងជាន់ ក និងអោយមន្ត្រីរបស់ខ្លួន ទះបីកំផ្លៀង និងបង្ខំអោយសុីអាចម៍ឆ្កែ, សំពះ , និងហៅឪពុកម្តាយក្មេងរងគ្រោះអោយមកកន្លែងរបស់ខ្លួន ហើយធ្វើលិខិតអោយចេញលុយសងក្នុង១ខែ១០០ដុល្លារ រយះពេល៣ឆ្នាំ។ នេះបើតាមយោងឲ្យដឹងពីការបញ្ជាក់របស់ក្មេងស្រីរងគ្រោះ ក៏ដូចជាម្ដាយរបស់ខ្លួន ។

ឈ្មោះ ឈិន សុខឃឿន អាយុ៣៥ឆ្នាំ ម្តាយនាងធារ៉ា បានរៀបរាប់ប្រាប់សមត្ថកិច្ចក៏ដូចជាអង្គការមួយចំនួននៅក្នុងមន្ទីរពេទ្យថា, ខ្លួនមានការតក់ស្លុតយ៉ាងខ្លាំង បន្ទាប់ពីដឹងថា,លោកមេបញ្ជាការកងរាជអាវុធក្រុងក្រចេះ បានប្រើអំពើហិង្សាមកលើកូនរបស់ខ្លួន និងបង្ខំឲ្យស៊ីអាចម៍ឆ្កែ ។ រួចហើយមេប៉េអឹមក៏ឲ្យខ្លួននឹងប្ដីរួម ជាមួយកូនមកផ្តិតមេដៃនៅកន្លែងធ្វើការរបស់គាត់ បង្ខំឲ្យបង់សងប្រាក់ក្នុងមួយខែ១០០ដុលារ រយះពេល៣ឆ្នាំ បើមិនព្រមផ្តិតមេដៃឬអនុវត្តតាមទេត្រូវចាប់កូនដាក់គុក៕


Telegram