ខេត្តព្រះសីហនុ ៖ គ្រោះអគ្គីភ័យមួយបានកើតឡើងបង្កឡើងដោយទុស្សេខ្សែភ្លើងនិងបន្តឆាបឆេះរាលដាលដល់ផ្ទះពលរដ្ឋ អស់ចំនួន៥ខ្នងផ្ទះ ភ្ញាក់ផ្អើលប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចជួយអត្តរាគមន៍ ។ ទីតាំងកន្លែងកើតហេតុនៅចំណុច ក្រុម១៣ ភូមិ២ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ។
យោងតាមលោកមេប៉ុស្តិ៍សង្កាត់លេខ១និងសម្ដីពីបុរសម្ចាស់ផ្ទះដើមហេតុ ក្នុងចំណោមពលរដ្ឋ ៥ គ្រួសារបានបញ្ចាក់ប្រាប់ TVFBយើងឲ្យដឹងថាដំបូងឡើយគឺក្នុងផ្ទះរបស់គាត់បានទុស្សេចរន្តអគ្គិសនីនិងបន្តឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ដទៃទៀត យ៉ាងសន្ធោសន្ធៅនិងបន្តឆាបឆេះទ្រព្យសម្បត្តិអស់ជាច្រើន និងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់អជ្ញាធរមានសមត្ថកិច្ចចុះអត្តរាគមន៍និងបញ្ចេញរថយន្ដពន្លត់អគ្គីភ័យជាច្រើនគ្រឿងដើម្បីបាញ់ទឹកបង្រ្កាប់និងពន្លត់អគ្គីភ័យ។ជុំវិញករណីគ្រោះអគ្គីភ័យឆាបឆេះនេះផងដែល ដោយមានការចូលរួមពីសំណាក់លោក សន កុសល អាភិបាលរងក្រុងព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ ពីលោក អ៉ី សុខឡេង អភិបាលក្រុងព្រះសីហនុ ចុះដឹកនាំមន្ត្រីសមត្ថកិច្ចជំនាញបង្ការនិងពន្លត់អគ្គីភ័យ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះ។ សូមបញ្ជាក់ផងដែលថាករណីអគ្គីភ័យនេះគឺបានឆាបឆេៈ ផ្ទះប្រជាពលរដ្ឋអស់ចំនួន ៥ ខ្នងផ្ទះនិងទ្រព្យសម្បត្តិជាច្រើន ប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យ អស់ចំនួន ៥គ្រឿង ប្រើទឹកអស់ចំនួន៧ រថយន្ដ ។
ក្រោយពេលកើតហេតុលោក សន កុសល អភិបាលរងក្រុងព្រះសីហនុ តំណាងឲ្យលោក អ៉ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានបន្តជួយ ឧបត្ថម្ភថវិការដល់ពលរដ្ឋចំនួន៥គ្រួសារ ក្នុង១គ្រួសារបានចំនួន ២៥ម៉ឺនរៀល និងមានការចូលរួម ឧបត្ថម្ភបន្ថែមពីលោក ឈិត សូផាត ចៅសង្កាត់លេខ១ ក្នុង១គ្រួសារចំនួន ១០ម៉ឺនរៀល ដើម្បីទុកទ្រទ្រង់ក្នុងគ្រួសារជាបណ្ដោះអាសន្ត៕ សំណាង