ខេត្តកោះកុង ៖ ក្មេង ប្រុស ៣ នាក់ បាន រង របួសធ្ងន់ ខណៈ ពួក គេ ទៅ ឃ្វាលក្របី ប្រទះ ឃើញ គ្រាប់ ប្រភេទ ៦០ មី ល្លិ ម៉ែត្រ ដែលជា យុទ្ធភណ្ឌ មិន ទាន់ ផ្ទុះ សល់ ពី សម័យ សង្គ្រាម យក មក គប់ លេង បណ្តាល ឲ្យ ផ្ទុះ កាលពីវេលា ម៉ោង ១៤ និង ៥០ នាទីរសៀល ថ្ងៃ ទី ៣០ ខែតុលា ឆ្នាំ ២០២១ នៅ ចំណុច ព្រៃធំ ភូមិ ជី ត្រេះ ឃុំ អណ្ដូងទឹក ស្រុកស្រែ អំបិល ។ នេះបើយោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឡូ លុយ អាយុ ១២ ឆ្នាំ , -ទី២ឈ្មោះ សាយ សុវណ្ណ រ៉ា អាយុ ១៣ ឆ្នាំ និង ទី៣ឈ្មោះ ជី ន អេ ង អាយុ ១៣ ឆ្នាំ ក្មេង ប្រុស ទាំង ០៣ នាក់ មាន ទីលំនៅ កន្លែង កើតហេតុ ខាងលើ ( រង របួសធ្ងន់ ត្រូវ របួស ជើង ទាំង ០៣ នាក់ ) ។
ក្រោយ ពេល កើតហេតុ ត្រូវ បាន ក្រុម គ្រួសារ បញ្ជូន មក ព្យាបាល នៅ មណ្ឌល សុខភាព អណ្ដូងទឹក ដោយ ឃើញ រង បួស ជើង ធ្ងន់ធ្ងរ ក្រុម គ្រូពេទ្យ បាន បញ្ជូន បន្ត ទៅ ព្យាបាល នៅ មន្ទី ពេទ្យ បង្អែក ស្រុកស្រែ អំ បិ ល ៕