ខេត្តបន្ទាយមានជ័យ ៖ យ៉ាង ហោច ណាស់ មនុស្ស ០២ នាក់ បាន ស្លាប់ បាត់បង់ ជីវិត ភ្លាមៗ ក្នុង ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ រវាង រថយន្ត ២ គ្រឿង ប៉ះទង្គិច គ្នាកាលពីវេលាម៉ោង ៥និង៤០នាទី ថ្ងៃ ទី ៣០ ខែតុលា ឆ្នាំ ២០២១ លើ កំណាត់ ផ្លូវជាតិ លេខ ៦ ក្រៅ ទីប្រជុំជន ត្រង់ ចំណុច បង្គោល ភ្លើង លេខ ០៤៧៤ ខាងលិច ស្ពាន ត្បែង ប្រហែល ៤០០ ម៉ែត្រ ក្នុងភូមិ រំដួល ឃុំ ភ្នំ លៀប ស្រុក ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ នេះបើយោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ ។
សមត្ថកិច្ចបានឲ្យដឹងថា ជន រង គ្រោះ ក្នុង ករណី គ្រោះថ្នាក់ ចរាចរណ៍ នេះ មានឈ្មោះ គង់ ឆាយ ទាំង ភេទ ប្រុស អាយុ ២៩ ឆ្នាំ នៅ ភូមិ ៤ សង្កាត់ បឹង ព្រលិត ខណ្ឌ ៧ មក រា រាជធានី ភ្នំពេញ ( អ្នកបើកបរ រថយន្ត ) និង អ្នក រួម ដំណើរ ឈ្មោះ គង់ ព្រូ ភេទ ប្រុស អាយុ ៣៧ ឆ្នាំ នៅ រស់នៅ សង្កាត់ បឹង សាឡា ង ខណ្ឌទួលគោក រាជធានី ភ្នំពេញ ។
សមត្ថកិច្ចបន្តឲ្យដឹងទៀតថា មុន ពេល កើតហេតុ គេបានឃើញរថយន្ត ម៉ាក HIGH LANDER ពណ៌ ប្រផេះ ពាក់ ស្លាក លេខ ភ្នំពេញ 2S-7653 បើកបរ ដោយ ឈ្មោះ គង់ ឆាយ ទាំង ធ្វើ ដំណើរ ក្នុង ទិស ដៅ ពី កើត ទៅ លិច ក្នុង ល្បឿន លឿន ។ ពេល មក ដល់ ចំណុច កើតហេតុ ខាងលើ បាន បែក កង់ ក្រោយ ខាងស្ដាំ ហើយ បាន រេ ចង្កូត ចុះឡើង មក ទទឹង កណ្ដាល ទ្រូងផ្លូវ នៃ គន្លង ផ្លូវ ខាងស្ដាំ ស្រប ពេល នោះ រថយន្ត ម៉ាក HINO ពណ៌ ខៀវ ក្បាល រថយន្ត ពាក់ ស្លាក លេខ ព្រះ សីហ នុ 3A-2451 និង សឺ ម៉ី រឺ ម៉ក ពាក់ ស្លាក លេខ ព្រះ សីហ នុ 4A-3150 បើក មក ពី ទិស ខាង លិចទៅ ខាងកើត ជ្រុល បុក រថយន្ត HIGH LANDER ពេញទំហឹង បណ្តាល ឲ្យ អ្នកបើកបរ និង អ្នក រួម ដំណើរ កៀប ជាប់ ក្នុង រថយន្ត ស្លាប់ នៅ នឹង កន្លែង កើតហេតុ ទាំង ០២ នាក់ ។ ចំណែក អ្នកបើកបរ រថយន្ត HINO បាន រត់គេច ខ្លួន ពី កន្លែង កើតហេតុ ។
ក្រោយ ពី កើតហេតុ នគរបាល ចរាចរណ៍ នៃ អធិការដ្ឋាន នគរបាល ស្រុក ព្រះនេត្រព្រះ ចុះ ធ្វើការ វាស់វែង និង នាំ យក សាកសព ទៅ តម្កល់ ទុក នៅ វត្ត រហាល រង់ចាំ សាច់ញាតិ មក ពី ទីក្រុង ភ្នំពេញ មក ទទួលយក ទៅ ធ្វើបុណ្យ តាម ប្រពៃណី ខណៈរថយន្តទាំង ២ គ្រឿង ត្រូវបាន អូស យក មក រក្សា ទុក ដើម្បី ធ្វើការ ដោះស្រាយ តាម នីតិវិធី ច្បាប់បន្តទៀត៕