រាជធានីភ្នំពេញ ៖ បុរស២នាក់បានចូលទៅផឹកស៊ីនៅហាងមួយកន្លែង លុះស្រវឹងធ្លាក់ភ្នែកក៏ដកកាំភ្លើងខ្លីសំញ៉ែងគេឯងផ្អើលពេញក្នុងហាង ហើយក៏ត្រូវបានរាយការណ៍ជូនសមត្ថកិច្ចខណ្ឌចំការមន ឱ្យចុះទៅឃាត់ខ្លួនយកទៅសួរនាំភ្លាមៗ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចហាងយីហោ «វីហ្រេន» ដែលស្ថិតនៅតាមបណ្ដោយផ្លូវ៤៧៤ កែង១០១ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។
យោងតាមប្រភពព័ត៍មានពីសមត្ថកិច្ចមូលដ្ឋាបានអោយដឹងថា បុរស ២នាក់ម្នាក់ជាមេគេនិងម្នាក់ទៀតជាកូនចៅ បានចូល ផឹកស៊ី នៅ ក្នុង ហាង យីហោ វីហ្រេន V. frend ស្រាប់តែ ដក កាំភ្លើង សំញែង គេឯង ពេញ ក្នុង ហាង ត្រូវ បាន ភ្ញៀវ ដែល ចូល ទៅ ផឹក ស៊ី ផ្សេង ទៀត រាយការណ៍ ជូន សមត្ថកិច្ច ខណ្ឌ ចំការ មន ចុះ ទៅ ឃាត់ ខ្លួន យក ទៅ ធ្វើ ការ សួរនាំ ទាំងយប់ ក្នុងនោះសមត្ថកិច្ចដកហូតបាននៅកាំភ្លើងខ្លីមួយដើមនិងរថយន្ដ Luxe NX300មួយគ្រឿងបានបញ្ចូនទៅអធីការនគបាលខណ្ឌចំការមនភ្លាមភ្លាមៗនោះដែរ៕