នគរបាលខេត្តប៉ៃលិន បញ្ជូនខ្លួនជនជាប់ចោទ ០២នាក់ មកកាន់ពន្ធធនាគារ ករណីល្បែងស៊ីខុសច្បាប់ (កត់ឆ្នោតកន្ទុយលេខ)
សន្តិសុខសង្គម
155

ខេត្តប៉ៃលិន ៖ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១២ និង០០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបញ្ជូនជនត្រូវចោទចំនួ០២ នាក់ (ស្រី០២) ក្នុងករណីល្បែងស៊ីខុសច្បាប់(កត់ឆ្នោតកន្ទុយលេខ) មកកាន់ពន្ធធនាគារខេត្តប៉ៃលិន ។

១. ឈ្មោះ ធឿន ស្រីណៃ ភេទស្រី អាយុ២១ឆ្នាំ ទីលំនៅភូមិប៉ាហុីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

២. ឈ្មោះ ទៀង សុភា ភេទស្រី អាយុ២៧ឆ្នាំ ទីលំនៅភូមិប៉ាហុីជេីង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

តាមដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ន លេខ៥៦៧ និងលេខ៥៦៩ ចុះថ្ងៃទី០២ ខែ វិច្ឆិកា ឆ្នាំ២០២១ របស់ ឯកឧត្តម គឹម ម៉េង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តប៉ៃលិន ៕


Telegram