សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យ ៥នាក់ និងរឹបអូសគ្រឿងញៀនជាង ៥០,០០០គ្រាប់ នៅរាជធានីភ្នំពេញ និងសៀមរាប
សន្តិសុខសង្គម
357

រាជធានីភ្នំពេញ ៖  អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២១ វេលាម៉ោង១០:៣០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៧) ដឹកនាំដោយ លោក ឧត្តមសេនីយ៍ទោ សឿង ណុល នាយករងមន្ទីរ និងចូលរួមសហការពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ព្រមទាំងមានការសម្របសម្រួលពីលោក វង្ស សសាវ៉ាត ពីព្រះរាជអជ្ញារងនៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពញ និងលោក ផេង សំណាង ព្រះរាជអាជ្ញារងនៃអយ្យកាអមសាលាដំបូងខេត្តសៀមរាប បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ បង្រ្កាបករណីជួញដូរគ្រឿងញៀន នៅចំណុច តាមបណ្តោយផ្លូវ វិមានឈ្នះ(ទំនប់កប់ស្រូវ) ភូមិត្រពាំងពោធិ៍ ស សង្កាត់ចោមចៅ៣ ខណ្ឌពោសែនជ័យ រាជធានីភ្នំពេញ ចាប់ជនសង្ស័យបាន២នាក់ប្រុស និងថ្នាំញៀនមេតំហ្វេតាមីនគ្រាប់(WY)ចំនួន ២០.០០០គ្រាប់។

☆នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១៧:៣០នាទី បន្តការស៊ើបអង្កេត ឈានទៅចាប់ខ្លួនជនសង្ស័យបាន៣នាក់ ស្រី០១នាក់ទៀត និងឆែកឆេរលំនៅដ្ឋាន នៅចំណុចភូមិជ្រៃ ឃុំកណ្តែក ស្រុកបាគ ខេត្តសៀមរាប រកឃើញថ្នាំញៀនមេតំហ្វេតាមីនប្រភេទគ្រាប់(WY)ចំនួន ៣០.០០០គ្រាប់បន្ថែមទៀត។

☆លទ្ធផលសរុប:

ក-ឃាត់ខ្លួនជនសង្ស័យ០៥នាក់

១-ឈ្មោះ ខុង ខុម ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិ ខ្ខ្មែ។

២-ឈ្មោះ អាត នឿត ភេទប្រុសអាយុ ៤០ឆ្នាំ ជនជាតិ ខ្ខ្មែរ។

៣-ឈ្មោះ សល់ សេងលី ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ខ្ខ្មែរ។

៤-ឈ្មោះ លឹម ហេង ភេទប្រុសអាយុ ៥១ឆ្នាំ ជនជាតិ ថៃ។

៥-ឈ្មោះ សឹម សត្យា ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិ ខ្ខ្មែរ។

ខ-វត្ថុតាងចាប់យកបានសរុប:

-ថ្នាំញៀនប្រភេទ មេតំហ្វេតាមីនគ្រាប់(WY)ចំនួន ៥៦.៣៩៧ គ្រាប់ ស្មើទម្ងន់ ៥ គ.ក្រ ០៧៥.៧៩ក្រាម ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕


Telegram