ស្ត្រី២នាក់ នាក់ជិះម៉ូតូស្គូពីមួយគ្រឿងត្រូវបានរថយន្តព្រូសបុកពេញមួយទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់
សន្តិសុខសង្គម
110

រាជធានីភ្នំពេញ ៖  ស្ត្រី២នាក់ជិះម៉ូតូស្គូពីមួយគ្រឿងត្រូវបានរថយន្តព្រូសបុកពេញមួយទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរហេតុការណ៍នេះកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ 5 ដែលស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី 1 ខណ្ឌឫស្សីកែវរាជធានីភ្នំពេញនាវេលាម៉ោង ៤ ទៀបភ្លឺត្រូវនឹងថ្ងៃទី ០៣ ខែវិច្ឆិកាឆ្នាំ ២០២១

យោងតាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថាមុនពេលកើតហេតុគាត់បានជិះម៉ូតូតាមបណ្ដោយផ្លូវជាតិលេខ 5 ស្រាប់តែឃើញរថយន្តព្រូសមួយគ្រឿងដែលពាក់ស្លាក់លេខ ភ្នំពេញ 2AR5445បើកបរដោយបុរសម្នាក់យ៉ាងលឿនបានរេចង្កូតទៅបុកម៉ូតូស្គុបពីសូម 21 មួយគ្រឿងដែលពាក់ស្លាកលេខភ្នំពេញ 1IR5923 ជិះគ្នាពីរនាក់បណ្ដាលឲ្យនារី 2 នាក់ខាងលើនោះរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរភ្លាមនោះរថយន្តព្រោះក៏បានបើករត់គេចពីកន្លែងកើតហេតុតែសំណាងល្អត្រូវបានបងប្អូនប្រជាពលរដ្ឋជួយដេញឃាត់ហៅសមត្ថកិច្ចយកមកប៉ុស្តិ៍នគរបាលទួលសង្កែទី 1វិញភ្លាម។

នៅក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងឲ្យសមត្ថកិច្ចជំនាញចរាចរណ៍របស់អធិការនគរបាលខណ្ឌឬស្សីកែវធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការនគរបាលខណ្ឌឫស្សីកែវដើម្បីរង់ចាំភាគីទាំងសង្ខាងដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕


Telegram