ខេត្តព្រះសីហនុ ៖ មានករណីរថយន្ដស៊េរីទំនើប១គ្រឿងបើកបរមិនប្រយ័ត្នបុកគូទម៉ូតូពីក្រោយបណ្ដាលឲ្យអ្នកបើកម៉ូតូរងរបួសស្រាល ដោយឡែកតៃកុងរថយន្ដពុំមានប័ណ្ណបើកបរ និងរថយន្ដគ្មានស្លាកលេខ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩ :៣០នាទីយប់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅភូមិ ០២ សង្កាត់លេខ០២ ក្រុង/ ខេត្តព្រះសីហនុ ។
យោងតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ដម៉ាក AUDI A8L ពណ៌សរ គ្មានស្លាកលេខបើកបរដោយជនជាតិខ្មែរបើកក្នុងទិសដៅពីកើតទៅលិចតាមបណ្ដោយផ្លូវ០២ធ្នូ បន្ទាប់មកស្រាបតែមកដល់កន្លែងកើតហេតុខាងលើបានបើកបត់មិនប្រយ័ត្នក៏បុកគូទម៉ូតូម៉ាក ហុងដាដ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1F-1723មួយគ្រឿងទៀតដែលបើកបរដោយបុរសម្នាក់ ជាអ្នកដឹកជញ្ជូនម្ហូមអាហាអនឡាញ ស្របទិសដៅគ្នាបណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួសស្រាលនិងម៉ូតូខូចខាតតិចតួច ។
ក្រោយពីកើតហេតុភាគីខាងរថយន្ដបានសម្រួលជាមួយខាងជនរងគ្រោះមួយសន្ទុះក៏ព្រមព្រៀងគ្នាដោយភាគីរថយន្ដចេញថ្លៃខូចខាត ដោយសងថវិការ ចំនួន១០០ដុល្លាបញ្ចប់រឿង សូមបញ្ជាក់ថា ភាគីដែលបើករថយន្ដពុំមានប័ណ្ណបើកបររថយន្ដនោះទេ៕