ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ប្រមាណ ២៤២ គីឡូក្រាមត្រូវបានដកហូត
សន្តិសុខសង្គម
313

នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ មន្រ្តីស៊ើបអង្កេត ក.ប.ប. សាខាខេត្តរតនគិរី និងរាជធានីភ្នំពេញ បានរកឃើញ និងដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពសរុបចំនួន ២៤២ គីឡូក្រាម ដែលបានដាក់លក់នៅលើទីផ្សារក្នុងស្រុកលំផាត់ ខេត្តរតនគិរី និងក្នុងរាជធានីភ្នំពេញ។ មន្រ្តីជំនាញក៏បានធ្វើការពិន័យអន្តរការណ៍នៅនឹងកន្លែងទៅលើអ្នករកស៊ីទុច្ចរិតទាំងនោះផងដែរ។

ចំណែកទំនិញដែលបានដកហូត នឹងធ្វើការកម្ទេចចោលនាពេលក្រោយទៅតាមនីតិវិធីច្បាប់។


Telegram