នគរបាលស្រុកកៀនស្វាយក្របួចក្រុមចោរឆក់យ៉ាងសកម្មចំនួនជាង១០នាក់
សន្តិសុខសង្គម
200

ខេត្តកណ្តាល ៖ នគរបាលយុត្តិធម៌ស្រុកកៀនស្វាយ សហការណ៍ជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋបានធ្វើការល្បាតតាមគោលដៅងាយរងគ្រោះក៏ប្រទះឃើញមុខសញ្ញាជនសង្ស័យចំនួន០២នាក់ ទី០១ឈ្មោះធី ម៉ា ហៅ ឡា ភេទប្រុសអាយុ១៧ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ទី០២ឈ្មោះមាស វឌ្ឍនាថភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជិះម៉ូតូ០១គ្រឿងម៉ាកHONDA.DREAM.C125 ពណ៍ក្រហម ពាក់ស្លាកលេខ កំពង់ធំ1N-6674 បំរ៉ុងធ្វើសកម្មភាពឆក់ពីអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ១ នៅចំណុចភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

សមត្ថកិច្ចឲ្យដឹងថាឃើញដូច្នេះដោយមានការសង្ស័យកំលាំងសមត្ថកិច្ចយើងក៏ធ្វើការឃាត់រួចនាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋដើម្បីសួរនាំ នៅចំពោះមុខសមត្តកិច្ចជនសង្ស័យទាំងពីរនាក់ខាងលើបានសារភាពថា៖ពួកខ្លួន រួមជាមួយ នឹងងបក្សពួកចំនួន១៣នាក់ទៀតៈ

ទី១/ឈ្មោះអឿន សីហា ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បាលអំពៅ រាជធានីភ្នំពេញ ទី២/ឈ្មោះប៊ុណ្ណា រដ្ឋា ហោថា ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រកដ មានទីលំនៅភូមិបាយ៉ាប សង្កាត់សែនសុខ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទី៣/ឈ្មោះហ៊ុន វិសាល ភេទប្រុសអាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិស្វាយរលំ សង្កាត់ស្វាយរំលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ទី៤/ឈ្មោះសេក រ៉ូនី ហៅចន ភេទប្រុសអាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅសង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទី៥/ឈ្មោះរ៉េត រដ្ឋា ហៅរដ្ឋា ភេទប្រុសអាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ទី៦/ឈ្មោះម៉ុន សុបញ្ញា ហៅញ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅដើមចាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ទី៧/ឈ្មោះឈាង ឈៀវ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិទួល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ទី៨/ឈ្មោះកឺម ម៉ាណែត ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅក្ដីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ទី៩/ឈ្មោះឡាច ស្រីកុល ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅសថ្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទី១០/ឈ្មោះចាន់ ស្រីពីន ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅចង់ព្តែក សង្កាត់ព្តែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ទី១១/ឈ្មោះឃឹម សុវិជ្ជា ភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិអណ្ដូងមួយ សង្កាត់កោះរកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ទី១២/ឈ្មោះវ៉ែនហេង រដ្ឋា ហៅម៉ាប់ ភេទប្រុសអាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នឹងទី១៣/ឈ្មោះសុខ ពៅ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅសង្កាត់ក្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។បានធ្វើសកម្មភាពឆក់កាបូប នឹងទូរស័ព្ទដៃពីអ្នកធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ចំនួនពីរលើក។ លើកទី១មិនស្គាល់ភូមិ ឃុំ ស្រុកកៀនស្វាយ ខេត្តកណ្ដាលបានទូរស័ព្ទដៃមួយគ្រឿងម៉ាក់IPHONE 7PLUS ពណ៌ នឹងប្រាក់រៀលចំនួន១៣០០០រៀល(មួយមុឺនបីពាន់រៀល)។ លើកទីពីរ ក្នុងឃុំដីឥដ្ឋ ស្រុកៀនស្វាយ ខេត្តកណ្ដាល បានទូរស័ព្ទដៃមួយគ្រឿងម៉ាក់VIVOពណ៌ខៀវ នឹងកន្លងមកក្រុមបក្សពួករបស់ខ្លួនបានធ្វើសកម្មភាព ឆក់យ៉ាងសកម្ម ក្នុងភូមិសាស្ត្រពីខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ស្រុកកៀនស្វាយ រហូតដល់ស្ពានអ្នកលឿង នឹងបណ្តោយផ្លូវ១១៦អា ផ្លូវ១១០ ជាច្រើនលើកតែមិនចាំថ្ងៃ ក្នុងខែកញ្ញា ខែតុលា នឹងខែវិច្ចិការ ឆ្នាំ២០២១។

ដោយកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០៥ នឹង២០នាទីក្រុមជនសង្ស័យបានធ្វើសកម្មភាពឆក់កាបូបរបស់ឈ្មោះច្រឹក ជីវីន ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ នៅចំណុចភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានទូរស័ព្ទដៃមួយគ្រឿងម៉ាក់OPPOពណ៌ខៀវ ប្រាក់ដុល្លាចំនួន៥០$(ហាសុិបដុល្លាអាមេរិក) នឹងប្រាក់រៀលចំនួន៤០០០០០៛(សែសុិបមុឺនរៀល)។


Telegram