រាជធានីភ្នំពេញ ៖ កង់បីឥណ្ឌាមួយគ្រឿងបានក្រឡាប់ផ្ងារជើង ខណៈកំពុងចតស្ងៀម ក៏ត្រូវបានបុរសម្នាក់ បើករថយន្តម៉ាកស្តារិច បុកពេញទំហឹង តែសំណាងណាស់ គ្មាននរណាម្នាក់ រងរបួសនោះទេ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកធ្វើការពិនិត្យវាស់វែង កាលពីវេលាម៉ោង២យប់ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តស្តារិចមួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 2AY-0167 បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី មកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយនឹងកង់បីឥណ្ឌា ដែលពាក់ស្លាកលេខ ភ្នំពេញ 1HG-9366 ដែលចតទុកចោលចិញ្ចើមផ្លូវ បណ្ដាលឲ្យកង់បីនោះ ក្រឡាប់២ជុំ និងធ្វើឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ ផងដែរ តែសំណាងណាស់គ្មាននរណាម្នាក់មានរបួស ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានមកដល់ ទីតាំងកើតហេតុធ្វើការពិនិត្យ និងឲ្យភាគីទាំងសងខាង ដោះស្រាយគ្នា បញ្ចប់រឿងនៅទីតាំងកើតហេតុតែម្តង ៕ Mrr Tra