បុរសពោះម៉ាយម្នាក់ បា.ត់ខ្លួន៣ថ្ងៃ ស្រាប់តែឃើញអណ្តែ.តក្នុងទឹកត្រពាំង
សន្តិសុខសង្គម
128

រាជធានីភ្នំពេញ ៖ បុរសពោះម៉ាយម្នាក់ ដែលអ្នកភូមិថា ស្រវឹងខួបរាល់ថ្ងៃ ត្រូវបានគេប្រទះឃើញស្លាប់ អណ្តែតទឹកត្រពាំង ក្រោយបានបាត់ខ្លួនរយៈពេល ៣ថ្ងៃគ្មានដំណឹង បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចត្រពាំងទឹកមុខផ្ទះ ក្នុងភូមិ ឃ្លះសណ្តាយ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ឌុច រដ្ឋា ភេទប្រុស អាយុ៤០ឆ្នាំ ជាបុរសពោះម៉ាយ លែងលះជាមួយប្រពន្ធយូរច្រើនឆ្នាំមកហើយ ធ្លាប់ជាអ្នកជួសជុល គ្រឿងអេឡិចត្រូនិច ហើយតែងតែហូបស្រាជាប្រចាំ រស់នៅក្នុងភូមិកើតហេតុ ។

ប្រភពព័ត៌មានពីបុរសឈ្មោះ ឌុច រតនា អាយុ៤១ឆ្នាំ មុខរបរលក់ដូរ ត្រូវជាបងប្រុសបង្កើត របស់ជនរងគ្រោះ បានឲ្យដឹងថា ប្អូនប្រុសរបស់គាត់ ក្រោយពីលែងលះគ្នាជាមួយប្រពន្ធរួចមក ដើរតែផឹកស៊ី ស្រវឹងរាល់ថ្ងៃ ហើយកាលពីព្រលប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ឃើញជនរងគ្រោះ អង្គុយលើរម៉ក ផឹកស្រាម្នាក់ឯង មិនបានចាប់អារម្មណ៍គាត់ក៏ចូលដេកបាត់ទៅ លុះដល់ថ្ងៃបន្ទាប់បាត់មិនឃើញប្អូន ដើរស្វែងរកដែរតែមិនឃើញ ស្រាប់តែនៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ធំក្លិនស្អុយភាយៗ នៅមាត់ត្រពាំងទឹកមុខផ្ទះ លុះទៅអើតមើល ស្រាប់តែប្រទះឃើញ ជនរងគ្រោះស្លាប់ទៅហើយ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យទៅលើសាកសព បានឲ្យដឹងថា ពិតជាស្លាប់ដោយសារលង់ទឹកពិតមែន និងបានប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕មេសា


Telegram