ម្ចាស់ផ្ទះយំបោកខ្លួន ខណៈទុស្សេខ្សែភ្លើងឆេះផ្ទះ១ខ្នងខ្ទេចគ្មានសល់
សន្តិសុខសង្គម
141

រាជធានីភ្នំពេញ ៖ ផ្ទះមួយខ្នង សង់ពីឈើលើ ថ្មក្រោម បន្ទាប់ពីទឹកលិច ទើបតែនឹងស្រកចូលនៅវិញ៤ថ្ងៃទៅ៥ថ្ងៃ ត្រូវបានអគ្គិភ័យឆាបឆេះសល់តែឆេះគ្មានសល់ ខណ:ម្ចាស់ផ្ទះមិននៅ បង្ការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង១០នាទី ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញនេះ នៅផ្លូវបេតុងក្នុងភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សម្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះខាងលើមានឈ្មោះ យ៉ង់ ពៅ ភេទស្រី អាយុ៦៨ឆ្នាំ ត្រូវជាម្តាយមុខរបរ នៅផ្ទះមើលក្មេងនិងចៅ ស្នាក់នៅចំណុចកើតហេតុខាងលើ និងកូនស្រី ឈ្មោះ ហួ ចន្ធី ភេទស្រី អាយុ២៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅជាមួយម្តាយនៅចំណុចកើតហេតុខាងលើ។

សមត្ថកិច្ចបានប្រាប់ក្រុមការងារTVFB ឲ្យដឹងថា មុនពេលកើតហេតុ ស្ត្រីវ័យចំណាស់ ដែលត្រូវជាម្តាយបានចេញទៅមើលថែក្មេងឲ្យគេ ។ចំណែកកូនស្រី បានចេញទៅធ្វើការនៅឯរោងចក្រកាត់ដេរ ហើយក៏បានចាក់ទ្វារផ្ទះទុកចោល សង្ស័យឆ្លងចរន្ត ទុស្សេខ្សែរភ្លើងនៅខាងក្នុងផ្ទះ ទើបបណ្តាលឲ្យឆេះចេញជាអណ្តាតភ្លើង បង្កឲ្យឆាបឆេះនៅខាងលើយ៉ាងសន្ធោសន្ធៅ។

ភ្លាមនោះដែរ អ្នកភូមិបាននាំគ្នាយកទឹកនិងទុយោជួយជះនិងបាញ់ទឹកទប់ស្កាត់ តែដោយសារស្ថានភាពភ្លើងឆេះខ្លាំងពេកមិនអាចគ្រប់គ្រងស្ថានការណ៍បាន ទើបសមត្ថកិច្ចខណ្ឌដង្កោ ស្នើរសុំរថយន្តពន្លត់អគ្គីរបស់ស្នងការនគរបាលរាជធានីភ្នំពេញ ដែលប្រចាំការនៅសាលាខណ្ឌដង្កោ ចំនួន២គ្រឿង ចេញទៅជួយអន្តរាគមន៍បាញ់ទឹកទប់ស្កាត់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះកុំឲ្យមានការរាលដាលជាបន្តទៀត ហើយអគ្គីភ័យខាងលើនេះបានរលត់ជាស្ថាពរទៅវិញទាំងស្រុង នៅវេលាម៉ោង១២និង១៥នាទីរសៀលថ្ងៃដដែល ។ ចំណែកមូលហេតុ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី តែគ្មាននណាម្នាក់រងរបួសនោះទេ ៕ មេសា


Telegram