កម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់ក្រុងភ្នំពេញ ចា.ប់ខ្លួនបុរសម្នាក់តាមដីកាបង្គាប់ ករណីកា.ន់កា.ប់អាវុ.ធដោយគ្មានការអនុញ្ញាត
សន្តិសុខសង្គម
97

រាជធានីភ្នំពេញ ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យម្នាក់ ករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៣ និង២០នាទីរសៀល កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យម្នាក់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន និងឃុំ របស់លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ ប្រព្រឹត្តនៅចំណុចផ្ទះលេខ២៦៣ ផ្លូវលំ ភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានបន្តថា ជនសង្ស័យឈ្មោះ កែវ រ៉ាវី ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្រ្តីកងរាជអាវុធហត្ថ ត្រូវបានឃាត់ខ្លួននៅចំណុចផ្លូវបេតុង ភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ 


Telegram