រាជធានីភ្នំពេញ ៖ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៣និង៣០នាទីរសៀល កម្លាំងនៃអធិការដ្ឋាននគរបាល ខណ្ឌឬស្សីកែវ បានធ្វើការឃាត់ខ្លួនយុវជនចំនួន០២នាក់ ពាក់ព័ន្ធករណីបើកម៉ូតូនាំមុខរថយន្តសង្រ្គោះបន្ទាន់ (ឡានពេទ្យ) ដែលធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណ: និងបង្កហានិភ័យគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដទៃ នៅចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះ ២ ផ្លូវជាតិលេខ ៥ ភូមិ ក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
ក្នុងនោះសមត្ថកិច្ចក៏បានដកហូត ម៉ូតូចំនួន២គ្រឿង៖
១- ម៉ូតូម៉ាក Honda Scoopy ពណ៌ ស សេរីឆ្នាំ ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ ១IE-១៧០៨ (មិនពាក់មួកសុវត្តិភាព) បើកបរដោយឈ្មោះ សឿន ហាវ ភេទ ប្រុស អាយុ ២៥ឆ្នាំ មុខរបលក់ដូរ ស្នាក់នៅ ផ្ទះលេខ ៧១១C ក្រុម ១០ ភូមិលូ សង្កាត់ ស្វាយប៉ាក ខណ្ឌឬស្សីកែវ។
២-ម៉ូតូម៉ាក Honda Dream C១២៥ ពណ៌ ខ្មៅ ឆ្នាំ ២០១៧ ពាក់ផ្លាកលេខ ភ្នំពេញ ១GL-២៨២៧ (ពាក់មួកសុវត្តិភាព) បើកបរដោយឈ្មោះ ប៊ុត វិសាល ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរប ដឹកជញ្ជូន ស្នាក់នៅសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌឬស្សីកែវ ដើម្បីចាត់ការបន្តតាមនីតិវីធីច្បាប់៕