មន្ត្រីក.ប.ប. រកឃើញទំនិញខូចគុណភាពចំនួន ១២១.២៧គីឡូក្រាម និងអាល់កុលក្លែងក្លាយចំនួន ៧៤.៥លីត្រនៅលើទីផ្សារ
ខេត្តស្វាយរៀង៖ ក្រោយពីបានចុះត្រួតពិនិត្យទំនិញតាមបណ្ដាផ្សារមួយចំនួនក្នុងខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង និងខេត្តបន្ទាយមានជ័យ មន្ត្រីក.ប.ប. បានរកឃើញនូវទំនិញដូចជា ភេសជ្ជៈកំប៉ុង នំនិងស្ករគ្រាប់ និងម្ហូបអាហារវេចខ្ចប់ស្រាប់សរុបចំនួន ១២១.២៧គីឡូក្រាម ព្រមទាំងអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ៧៤.៥លីត្រផងដែរ។ នេះបើយោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF ។
សូមបញ្ជាក់ថា ការចុះត្រួតពិនិត្យនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញនេះ។
ក្រោយពីបានរកឃើញទំនិញខាងលើ មន្ត្រីជំនាញបានដកហូតយកមករក្សាទុកដើម្បីធ្វើការកម្ទេចចោល។ រីឯម្ចាស់ទំនិញត្រូវបានមន្ត្រីមានសមត្ថកិច្ចធ្វើការពិន័យអន្តរការណ៍ និងណែនាំឱ្យបញ្ឈប់ការដាក់តាំងលក់ទំនិញមិនអនុលោមដែលធ្វើឱ្យប៉ះពាល់សុខភាពសាធារណៈ៕