ជីដូនអុជធូបហៅព្រលឹងចៅ ខណៈម្តាយលុ.តជង្គ.ង់សំពះអរគុណក្រុម៩១១ទាំងទឹកភ្នែក ខណៈកូ.នប្រុសអាយុ១ខួ.ប៨ខែម្នាក់ រត់តាមកូនបាល់ ធ្លាក់ចូលប្រឡាយទឹកស្អុយល.ង់ស្លា.ប់៤ម៉ោងទើបរកឃើញ
សន្តិសុខសង្គម
259

រាជធានីភ្នំពេញ៖ ពិតជាសង្វេគណាស់ ក្មេងទើបតែ១ខួប៨ខែម្នាក់ បានស្លាប់ក្នុងប្រឡាយទឹកស្អុយរយៈពេលជាង៤ម៉ោង កប់ក្នុងភក់ជ្រាំ ទម្រាំរាវរកឃើញ ធ្វើឲ្យសាច់ញាតិឪពុកម្តាយ ជីដូន យំបោកខ្លួន អុជធូបផង ស្រែកដង្ហោយហៅឈ្មោះចៅផង លើកដៃប្រណមទាំងទឹកភ្នែកផង សុំឲ្យឆាប់រកសពចៅឃើញ ខណៈអ្នកភូមិក៏ចុះមុជរាវ អេស្តាវ៉ាទ័រក៏បន្តកាយរក តែ៤ម៉ោងនៅតែមិនឃើញ រហូតទល់តែខាង កងកម្លាំងបញ្ជាការដ្ឋានទ័ពពិសេស ៩១១ ដាក់កម្លាំងចុះមកមុជទឹករាវរក ប្រើពេល២០នាទី ទើបរកឃើញសាកសព ខណៈម្តាយក្មេងប្រុសតូចខាងលើ បានយំលុតជង្គង់សំពះអរគុណ កងកម្លាំងបញ្ជាការដ្ឋានទ័ពពិសេស ៩១១ ដែលបានរាវរកសពកូនរបស់គាត់ឃើញ ផងដែរ ឃើញហើយពិតជាសង្វេគបំផុត ។

សូមបញ្ជាក់ថា ក្មេងប្រុសតូច អាយុទើបតែ១ខួប៨ខែម្នាក់ បានលង់ទឹកប្រឡាយទឹកស្អុយ ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង ៤និង៣០នាទីល្ងាច ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចប្រឡាយទឹកស្អុយបឹងទំពុន ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ប៉ុន្តែមកដល់នឹងម៉ោង ៨យប់ ថ្ងៃដដែល ទើបក្រុមកងកម្លាំងបញ្ជាការដ្ឋានទ័ពពិសេស ៩១១ រាវរកឃើញ ។

បើតាមសាកសួរទៅកាន់សាច់ញាតិ បានបញ្ជាក់ប្រាប់ក្រុមការងារTVFB ឲ្យដឹងថា សពក្មេងតូចខាងលើនេះ មានឈ្មោះ សុខ លាភ អាយុ ១ឆ្នាំ៨ខែ ស្នាក់នៅជាមួយឪពុកម្ដាយ ក្បែរចំណុចកើតហេតុខាងលើ ដោយមានឪពុកឈ្មោះ បូ មុខរបរ រត់រឺម៉កដឹកគ្រឿងសង្ហារឹម និងម្ដាយឈ្មោះ តូច មុខរបរ មេផ្ទះ មានកូនតូចៗ២នាក់ ក្នុងបន្ទុកគ្រួសារ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុផ្ទាល់ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញក្មេងរងគ្រោះ បានដើរទៅទិញការ៉េមញ៉ាំ ផ្ទះលក់ចាប់ហ៊ួយ លើភ្លឺប្រឡាយ រួចហើយក៏ដើរចេញមកវិញ បានរត់តាមកូនបាល់ដែលរមៀលចូលប្រឡាយ ទើបបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅលើភ្លឺប្រឡាយម្ខាងទៀត បានឃើញ ក៏ស្រែកប្រាប់បុរសម្នាក់ដែលកំពុងដើរតាមផ្លូវ ថាក្មេងលង់ទឹកជួយផង ទើបបុរសរូបនោះ ប្រញាប់រត់ទៅរកឪពុកម្ដាយក្មេងរងគ្រោះ មកមើល តែលិចបាត់កូនទៅហើយ បានត្រឹមយំបោកខ្លួន ស្រែកឲ្យគេ ឯងជួយ ដោយមានអ្នកជិតខាងនាំគ្នាចុះមុជរាវរកដែរតែមិនឃើញ ទើបយកគ្រឿងចក្រមកកាយរកកូន ក្រែងលោឃើញ ប៉ុន្តែនៅតែមិនឃើញ ដដែល ប្រើពេលជាង៤ម៉ោង រហូតដល់យប់ អុជធូបផង ស្រែកដង្ហោយហៅឈ្មោះចៅផង លើកដៃប្រណមទាំងទឹកភ្នែកផង សុំឲ្យឆាប់រកសពចៅឃើញ រហូតទល់តែខាង កងកម្លាំងបញ្ជាការដ្ឋានទ័ពពិសេស ៩១១ ដាក់កម្លាំងចុះមកមុជទឹករាវរក ប្រើពេល២០នាទី ទើបរកឃើញសាកសព ខណៈម្តាយក្មេងប្រុសតូចខាងលើ បានយំលុតជង្គង់សំពះអរគុណ កងកម្លាំងបញ្ជាការដ្ឋានទ័ពពិសេស ៩១១ ដែលបានរាវរកសពកូនរបស់គាត់ឃើញ ទោះបីកូនគាត់មិនសល់ជីវិតក៏ដោយ តែអាចយកសពកូនមកធ្វើបុណ្យយ៉ាងសង្វេគបំផុត ទាំងដែលកូនតូចកំពុងពេញស្រឡាញ់ខ្លាំង ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យទៅលើសពក្មេងប្រុសរងគ្រោះ និងប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ហើយនេះក៏ជាសារមួយផ្ញើទៅកាន់បងប្អូនដែលមានកូនតូចៗ សូមមេត្តាប្រុងប្រយត្ន័ឲ្យបានខ្ពស់ ចំពោះកូនចៅ ដែលនៅតូច ពិសេសគឺបងប្អូនដែលរស់នៅតំបន់ងាយរងគ្រោះជាដើម ចៀសវាងមានរឿងបែបនេះកើតឡើងសូមចូលរួមរំលែកទុក្ខផង ៕ មេសា 




Telegram