ផឹកស៊ីក្នុងហាងតែមួយ ម្ខាងកំពុងផឹក ម្ខាងទៀតជាក្រុមជនជាតិចិនផឹកស្រវឹងផ្ទុះហិ.ង្សាគ.ប់ចានកែវហោះពេញហាង ត្រូវចំបុរស២នាក់ បែ.កក្បាលហូរឈា.ម រួចជិះរថយន្តរត់ ត្រូវភាគីខាងម្ខាងទៀតជិះតាមឃាត់បានផ្អើលពេញផ្លូវ
សន្តិសុខសង្គម
450

រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលទាំងយប់ ខណៈជនជាតិចិនមួយក្រុម បានចូលផឹកស៊ីក្នុងហាង ជូស៊ាងកឺ ស្រាប់តែទាស់ពាក្យសម្តីគ្នា ផ្ទុះហិង្សាគប់ចានកែវ ហោះពេញហាង ត្រូវចំបុរស២នាក់ផ្សេងទៀត ដែលអង្គុយផឹកស៊ីក្បែរនោះបណ្តាលឲ្យរងរបួសបែកក្បាលរយះត្រចៀក ហូរឈាម រួចប្រញាប់នាំគ្នាជិះរថយន្តរត់គេចចេញពីកន្លែងកើតហេតុ តែត្រូវភាគីខាងជនរងគ្រោះជិះម៉ូតូដេញតាមរថយន្តជនជាតិចិននោះ រហូតឃាត់បាន បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចតែម្តង កាលពីវេលាម៉ោង ១១និងយប់ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចហាង ជូស៊ាងកឺ ផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីភាគីដែលអះអាងថាជាខាងជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុពួកគាត់មានគ្នា ៤ទៅ៥នាក់ បានចូលផឹកស៊ីក្នុងហាងខាងលើដូចគ្នា ខណៈនោះ ស្រាប់តែក្រុមជនជាតិចិនទាំងនោះ ដែលចូលផឹកស៊ីក្នុងហាងជាមួយគ្នាដែរនោះ គឺបានទាស់ពាក្យសម្តីគ្នា រហូតផ្ទុះហិង្សា យកកែវ ដបស្រា ចាន គប់ពេញហាងតែម្តង រហូតមកត្រូវចំគ្នារបស់គាត់បណ្តាលឲ្យម្នាក់បែកក្បាលហូរឈាម ម្នាក់ទៀតរយះស្លឹកត្រចៀក ហើយក៏នាំគ្នាបើករថយន្តរត់ ទើបគាត់ដេញតាមឃាត់បានតែម្តង នៅចំណុច ស្តុ ប ពេទ្យ ចិន ក្នុង សង្កាត់ បឹង ព្រលិត ខណ្ឌ៧មករា ផ្អើលសមត្ថកិច្ច មកនាំភាគីទាំង២ ទៅធ្វើការសាកសួរ និងដោះស្រាយគ្នានៅប៉ុស្តិ៍បឹងព្រលិត ដោយចុងក្រោយភាគីខាងជនជាតិចិននោះ បានសូមោស និងយល់ព្រមសងថ្លៃព្យាបាលរបួសដល់ជនរងគ្រោះ ដើម្បីបញ្ចប់រឿង ៕ 


Telegram