រាជធានីភ្នំពេញ ៖ បុរសម្នាក់ សង្ស័យបែកថ្នាំ យកកាំបិតដេញកាប់ប្រជាពលរដ្ឋ
ពេលសមត្ថកិច្ចចូលទៅឃាត់ បែរជាជនសង្ស័យរូបនោះ ទាញកាំបិទបុង័តោ កាប់ត្រូវសមត្ថកិច្ច រងរបួសធ្ងន់ ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យភ្លាមៗ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចផ្លូវ២៧១ ក្នុងសង្កាត់ទឹកល្អទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សមត្ថកិច្ចមូលដ្ឋាន បានប្រាប់ក្រុមការងារ TVFB ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ស្លៀកពាក់ មានតែខោ អត់អាវ បានកាន់កាំបិតបុ័ងតោ ដើរពេញផ្លូវ ស្រែកឡូឡា ភ្លាមនោះក៏មានបងប្អូនប្រជាពលរដ្ឋ បានធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ បានឃើញ ស្រាប់តែជនសង្ស័យនោះ បានទាញកាំបិតប៉័ងតោ ដេញកាប់បងប្អូនប្រជាពលរដ្ឋតាមផ្លូវ ទើបប្រជាពលរដ្ឋ មានការភ័យខ្លាច ក៏ទំនាក់ទំនងឲ្យសមត្ថកិច្ចមូលដ្ឋាន និងកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ចុះមកជួយចាប់ ក៏ត្រូវជនសង្ស័យនោះ កាប់ប្រហារត្រូវចំសមត្ថកិច្ច ត្រូវចំក្បាល របួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ នាំគ្នាជួយចាប់ ខ្លះជិះម៉ូតូបំបុក ដើម្បីឲ្យដួល ទើបចូលទៅក្រសោបចាប់បានជនសង្ស័យនោះបានតែម្តង វាយស្វាគមន៍ម្នាក់មួយដៃ មួយជើង។
ពេលនេះទាំងជនរងគ្រោះជាសមត្ថកិច្ច និងជនសង្ស័យ ដែលសុទ្ធតែមានរបួសដូចគ្នានោះ ត្រូវបានសមត្ថកិច្ចខណ្ឌទួលគោក បញ្ជូនទៅធ្វើការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ រង់ចាំសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត ៕ Mrr Ka