វីដេអូកំពូលអ្នកក្លាហាន កាន់ដំបង ដាវ គ្រប់ដៃលើក បក្ខ ពួកដូចក្នុងរឿងហុងកុង ស្រែកថា« អាណា ចង់វាយអញចេញមក...» ដែលទៅរករឿងចង់វាយអ្នក បង់ ត្រី ពេលនេះសមត្ថកិច្ចចាប់បាន២នាក់ហើយ
សន្តិសុខសង្គម
234

ខេត្តកំពង់ស្ពឺ ៖ បក្ខពួកកំពូលអ្នកក្លាហាន២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ យកមកអនុវត្តទោសតាមច្បាប់ ខណៈប៉ុន្មាន ថ្ងៃ នេះ មានបណ្ដាញសង្គមហ្វេសប៊ុកបាន ប ន្ដផ្សព្វផ្សាយ និងចែកចាយ រូបភាព ព័ត៌មាន ក្មេង ទំ នើង ដែលស្រែកឡូឡារក្នុងរូបភាពកាន់ដំបងឈើ ដាវដែកស្រែករកអ្នកណាជើងខ្លាំងចង់វាយគ្នា នៅក្នុង ពេលដែលមានបងប្អូនពលរដ្ឋកំពុងតែបង់ត្រី ដោ យបង្ហាញអំពីសកម្មភាពអួតក្អេងក្អាងថា អាណា ចង់វៃអញចេញមក... ហើយត្រូវបានគេថតផុសពេញបណ្តាញសង្គម ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។

សូមបញ្ជាក់ថា ការឃាត់ខ្លួននេះ ក្រោមការដឹកនាំ បញ្ជាផ្ទាល់ ពីលោកឧ ត្ដ ម សេ នីយ៍ ទោ សម សាមួន ស្នងការនគរបាល ខេត្ដ កំពង់ស្ពឺ ពាក់ព័ន្ធករណី ក្រុមក្មេងទំនើងដែ ល នាំប ក្ខពួកមានដំបង ដាវ និងអាវុធផ្សេងទៀត ទៅ រកបង្កហិង្សាដល់ពលរដ្ឋដែលកំពុងបង់ត្រីនៅក្នុង ភូមិតា ឡក ឃុំក្សេមក្សាន្ដ ស្រុកឧដុង្គ ខេត្ដកំពង់ស្ពឺ។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង៩ ថៃ្ងទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២១ អធិការនគរបាលស្រុកឧដុង្គ ដឹកនាំដោ យ លោក វរ សេនីយ៍ឯក ខឹម សាម៉ុន បានដឹកនាំកម្លាំងចុះស្រាវជ្រាវ និងឈានទៅឃាត់មុខសញ្ញាក្មេងទំនើ ងបានចំនួន ០២នាក់ ចំណោមបក្ខពួក ជា ច្រើន ទៀត រួមមាន ៖ ឈ្មោះ អូន រក្សា ភេទប្រុ ស អាយុ ២៣ឆ្នាំ នៅ ភូមិត្រាចទង ឃុំក្សេមក្សាន្ដ ស្រុកឧដុង្គ ខេត្ដកពង់ស្ពឺ ជាអ្នកដាវ ក្នុងហេតុការ ណ៍ ខាងលើ និងឈ្មោះ អូន លីយ៉ា ភេទប្រុស អាយុ ១៧ឆ្នាំ នៅ ភូមិត្រាចទង ឃុំក្សេមក្សាន្ដ ស្រុកឧដុង្គ ខេត្ដកពង់ស្ពឺ ជាអ្នកដំបងឈើ ក្នុងហេតុការ ណ៍ ខាងលើ ។ ខណៈ បក្ខពួក ផ្សេងទៀត គេចខ្លួន (កំពុងស្រាវជ្រាវបន្ដ )។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចនាំមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុ ក ឧដុង្គ ដើម្បី បំពេញ នីតិវិធី បញ្ជូន មកការិយាល័យជំ នាញ ដើម្បី ចាត់ការ អនុវត្ដ នីតិវិធី បន្ដ៕


Telegram