រាជធានីភ្នំពេញ ៖ ហេតុការណ៍នេះកើតឡើងនៅតាមបណ្តោយផ្លូវ ៣៧១ ដែលស្ថិតនៅក្នុងសង្កាត់បឹងទំពុនខណ្ឌមានជ័យរាជធានីភ្នំពេញនាវេលាម៉ោង ៣ ទៀបភ្លឺត្រូវនឹងថ្ងៃទី ៧ ខែវិច្ឆិកាឆ្នាំ ២០២១ ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញចរាចរណ៍របស់អធិការនគរបាលខណ្ឌមានជ័យបានឲ្យដឹងថាមុនពេលកើតហេតុរថយន្តប្រភេទធំដឹកមាន់មួយគ្រឿងដែលពាក់ស្លាកលេខកណ្ដាល 3A2304 បានធ្វើដំណើរតាមបណ្តោយផ្លូវ 371 ក្នុងទិសដៅពីលិចមកកើតមកដល់ចំណុចកើតហេតុមុខផ្សារប៉េសេក៏បានរេចង្កូតទៅបុកនឹងម៉ូតូsuzuki let’sមួយគ្រឿងដែលពាក់ស្លាកលេខកំពង់ចាម1T0899ក្នុងទិសដៅពីកើតមកលិចក៏បានបុកអូសទាំងម៉ូតូទាំងជនរងគ្រោះទៅផ្ទប់នឹងជញ្ជាំងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋបណ្ដាលឱ្យគាបជាប់ស្លាប់យ៉ាងអាណោចអាធ័មភ្លាមនោះសមត្ថកិច្ចក៏បានមកដល់។
ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍របស់អធិការនគរបាលខណ្ឌមានជ័យបានទំនាក់ទំនងឲ្យសមត្ថកិច្ចជំនាញចរាចរណ៍របស់ស្នងការចរាចរណ៍ផ្លូវគោកឲ្យមកធ្វើការវាស់វែងនិងស្ទូចយករថយន្តនិងម៉ូតូទៅរក្សាទុកនៅស្នងការចរាចរណ៍ផ្លូវគោកដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួនដោះស្រាយគ្នាតាមផ្លូវច្បាប់។
ចំណែកសាកសពជនរងគ្រោះដែលត្រូវរថយន្តបានបុកគៀបជាប់បានស្លាប់ត្រូវបានក្រុមគ្រូរពេទ្យយកទៅកំកល់ទុកនៅវត្តដើម្បីរង់ចាំក្រុមគ្រួសារសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕