យកក.ន្ត្រៃចា.ក់បងប្អូនខ្លួនឯងរហូតស្លា.ប់ក្នុងផ្ទះ រត់គេចខ្លួនមកអង្គុយនៅស្តុប៤២ជាន់ធ្វើព្រងើយ ត្រូវសាច់ញាតិតាមរកឃើញ វា.យទ្រមខ្លួន ប្រគល់ឲ្យសមត្ថកិច្ច
សន្តិសុខសង្គម
292

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពយកកន្ត្រៃចាក់បងប្អូនខ្លួនឯងរហូតស្លាប់ នៅក្នុងផ្ទះ រួចរត់គេចខ្លួន មកអង្គុយនៅស្តុប ៤២ ជាន់ ធ្វើព្រងើយដូចគ្មានរឿងអីកើតឡើង ត្រូវបានបងប្អូនសាច់ញាតិ ឃាត់ខ្លួនបាន ទាក់ទងទៅកាន់សមត្ថកិច្ចខណ្ឌបឹងកេងកង ចុះមកឃាត់ខ្លួននិង ប្រគល់ឲ្យសមត្ថកិច្ចខណ្ឌសែនសុខវិញ យកទៅចាត់ការតាមច្បាប់ បង្កការភ្ញាក់ផ្អើលខ្លាំង កាលពីវេលាម៉ោង ១២យប់ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងសង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

បើតាម ក្រុមគ្រួសារ ជនរងគ្រោះ បានប្រាប់ក្រុមការងារ TVFBឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យនិងជនរងគ្រោះ ដែលត្រូវជាបងប្អូនជីដូនមួយនឹងគ្នា កំពុងតែអង្គុយនៅក្នុងផ្ទះ ម្ដុំផ្សារដីហ៊ុយ ដែលស្ថិតនៅសង្កាត់ទឹកថ្លា ស្រាប់តែឈ្លោះប្រកែកគ្នា រហូតផ្ទុះហិង្សា ដោយជនដៃដល់ជាជនសង្ស័យនោះ បានយកកន្ត្រៃចាក់សំដៅទៅលើជនរងគ្រោះចំនួន៤កន្ត្រៃ រងរបួសធ្ងន់ រហូតស្លាប់ពេលសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យ ហើយជនសង្ស័យ ក៏បានរត់គេចពីកន្លែងកើតហេតុ មកអង្គុយនៅស្ដុប៤២ជាន់ ធ្វើព្រងើយដូចគ្មានរឿងអីកើតឡើង ក៏ត្រូវបានក្រុមគ្រួសារ នាំគ្នាមកដើររកជនសង្ស័យឃើញ នាំគ្នាដេញចាប់វាយឡើងទ្រមខ្លួន ទើបទាក់ទងទៅសមត្ថកិច្ចដើម្បីចុះមកចាប់ឃាត់ខ្លួនជនសង្ស័យខាងលើតែម្តង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវប្អូនជីដូនមួយ ចាក់សម្លាប់នេះ មានឈ្មោះ សុខ វាសនា អាយុ ២០ឆ្នាំ មុខរបរជាអ្នកលាងរថយន្ត ស្នាក់នៅម្ដុំផ្សារដីហ៊ុយ ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យជាជនដៃដល់ មានឈ្មោះ ចៅ ហៀង អាយុ ២៨ ឆ្នាំជាង មុខរបមិនពិតប្រាកដ ស្នាក់នៅម្ដុំផ្សារដីហ៊ុយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅផ្ទះជាមួយគ្នា។

ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យនាំយកទៅសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង តែដោយសារករណីឃាតកម្មនេះ កើតឡើងក្នុងភូមិសាស្ត្រខណ្ឌសែនសុខ ទើបប្រគល់ឲ្យសមត្ថកិច្ចខណ្ឌសែនសុខវិញ ដើម្បី សាកសួរបន្ត និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមច្បាប់បន្តទៀត ៕ Mrr Ka


Telegram