ក្រុមបងធំ ប្រដាប់ដោយកាំបិ.តផ្គា.ក់ និងដា.វ ចូលអុកឡុកបុណ្យកឋិនក្នុងវត្ត សរុប២១នាក់ ត្រូវសមត្ថកិច្ចចា.ប់កោរត្រងោ.ល ឲ្យលុ.តជង្គ.ង់ក្រាបសំពះបាតជើងអ្នកមានគុណ
សន្តិសុខសង្គម
182

ខេត្តកំពង់ស្ពឺ ៖ កម្លាំង នគរបាល នៃស្នងការដ្ឋាន នគរបា លខេត្តកំពង់ស្ពឺ បានចេញ ប្រតិបត្តិការ សហការ ជាមួយ អ ធិការ ក្រុង ស្រុក ដោយអនុវត្ត តាមបទប ញ្ជា លោកឧត្ដមសេ នីយ៍ ទោ សម សាមួន ស្នងការនគរបាល ខេត្ដ កំ ពង់ស្ពឺ ក្នុងផែន ការក្ដៅបង្រ្កាបមុខស ញ្ញាក្មេងទំនើង នៅទូទាំងខេត្ដកំពង់ស្ពឺផ្ដាច់ព័ត្រក្នុងឆ្នាំ២០២១នេះ។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២១ កម្លាំងនគរ បា លស្រុកឧដុង្គ បានឃាត់មុខសញ្ញាក្មេងទំនើងចំនួន ១៣ នាក់ ដែលកាន់កាំបិតផ្គាក់ និងដាវ ធ្វើសកម្មភា ពអូស បង្កការភ្ញាក់ផ្អើល នៅតាមដងផ្លូវ ក្នុងភូមិសា ស្ត្រ ស្រុ កឧដុង្គ និងក្រុម ក្មេង ទំនើង ០៨នាក់ទៀ ត ត្រូវ បានសមត្ថកិច្ច នគរបាល ស្រុក សំរោងទង បង្ក្រាប នៅពេលក្រុមនេះ បង្កការ អុកឡុក នៅក្នុងពិធីបុណ្យកឋិនទាន នៅវត្តឧត្តរមានជ័ យ ក្នុងភូមិទឹ ក ស្អុយ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ។

សូមបញ្ជាក់ថា ប្រតិបត្តិការ ទាំង២ស្រុក នេះដែរ សមត្ថកិច្ចបាន ដកហូតវត្ថុតាងរួមមាន ៖

-ដាវដែក ០៤

-កាំបិតផ្គាក់ ០១

-កូនកាំបិតចុងស្រួច ០១ ។

ក្នុងនោះ តាមការបញ្ជាក់ពីសមត្ថកិច្ច នៅអធិការ ដ្ឋា ននគរបា លស្រុក ទាំងពីរ ក្មេង ទំនើង ដែលបានឃាត់សរុប ២១ នាក់ ត្រូវ បានកសាងសាវតា និងអនុវត្ដតាមគោល កា រណែនាំ ពីលោកស្នងការ អនុញ្ញាតិ ឲ្យ ធ្វើការ អប់រំ និ ងអញ្ជើញ មាតាបិតា អាណាព្យាបាល មកទទួល យ ក ទៅធ្វើការអប់រំ និងធ្វើកិច្ចសន្យា ចំពោះ មុខសមត្ថកិច្ច ដោយសន្យាថានិងមិនបន្ដប្រព្រឹត្ដសកម្មភាពដូចថៃ្ង នេះទៀត ករណី មិនរាងចាល ឬបញ្ឍប់សកម្មភាពគឺសមត្ថកិច្ច និងបន្ដនីតិវិ ធី ចាត់ការ ផ្លូវ ច្បាប់ ៕


Telegram