រាជធានីភ្នំពេញ ៖ បន្ទាប់ពីទទួលបានព័ត៌មានថា សមត្ថកិច្ចក្នុងខណ្ឌពោធិ៍សែនជ័យ ហាក់មើលរំលងទីតាំងល្បែងស៊ីសង ភ្នាល់មាន់ តាមប្រព័ន្ធអនឡាញ ដុះស្លែមួយកន្លែង ស្ថិតនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ រួចមក នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៩និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ បានសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាល សង្កាត់ចោមចៅទី២ បានចុះទៅត្រួតពិនិត្យដល់ទីតាំងខាងលើ ដើម្បីមានវិធានការបង្រ្កាប ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
ក្នុងនោះ ជាលទ្ធផល កម្លាំងបានត្រួតពិនិត្យឆែកឆេរទីតាំងខាងលើ ឃើញថាទីតាំងនោះ លបលួច ភ្នាល់មាន់តាមប្រព័ន្ធអនឡាញ ប្រាកដមែន ហើយ
ក្នុងប្រតិបត្តិការនេះដែរ សមត្ថកិច្ចបានធ្វើការដកហូតសម្ភារៈមួយចំនួនដូចជា៖ កៅអីជ័រចំនួន ៣១, ទូរទស្សន៍មួយគ្រឿង, ម៉ូនីទ័រចំនួន២គ្រឿង, ស៊ីវីយូ ចំនួន២គ្រឿង, កុំព្យូទ័រ យួរដៃ ចំនួន១គ្រឿង, ម៉ូតូចំនួន២គ្រឿង