ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់ពីទទួលដំណឹងភ្លាមថា មានករណីប៉ុនប៉ងរំលោភលើកុមារី កម្លាំងប៉ុស្តិ៍នគរនបាលរដ្ឋបាលកោះថ្កូវ បានសហការជាមួយកម្លាំងប្រជាការពារចុះទៅដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យម្នាក់ កាលថ្ងៃអាទិត្យទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២១ និង១០នាទីយប់ នៅចំណុចលើផ្ទះឈ្មោះ ស.ស ស្ថិតក្នុងភូមិសាស្រ្ត ភូមិកោះស្លែង ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។ នេះបើយោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ ។
មន្ត្រីនគរបាលបានឲ្យដឹងថា កុមារីរងគ្រោះ មានអាយុ១៣ឆ្នាំ រស់នៅភូមិ ឃុំខាងលើ ។ ចំណែកឯជនសង្ស័យឈ្មោះ សេង សាន ភេទប្រុស អាយុ៣១ឆ្នាំ (ទាំង០២នាក់ រស់នៅភូមិកោះស្លែង ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង) ហើយនៅមុនពេលកើតហេតុ ជនសង្ស័យឡើងទៅលើផ្ទះ បើកមុងចូលទៅចាប់ជនរងគ្រោះ តែត្រូវជនរងគ្រោះស្រែកអោយឪពុក ម្ដាយជួយ ពេលនោះឪពុក ម្តាយឮកូនស្រែក រត់ទៅជួយហើយចាប់បានជនសង្ស័យ រាយការណ៍ជូនសម្ថកិច្ចភ្លាមតែម្តង។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនយកមក អធិការនគរបាលស្រុកជលគីរី កសាងសំណុំរឿង បញ្ជូនមកការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តដើម្បីបន្តនីតិវិធីច្បាប់បន្តទៀត ៕