ខេត្តបាត់ដំបង ៖ កាលពីល្ងាចថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញនេះ ចៅក្រម ស៊ើបសួរ សាលាដំបូង ខេត្តខេត្តបាត់ដំបង បានចេញ ដីកា បង្គាប់ ឲ្យ ឃុំខ្លួន ជន ត្រូវ ចោទ ឈ្មោះ ដាក សុខា ដែលជា អធិការរង ស្រុក គាស់ ក្រឡ ប ណ្ដោះ អាសន្ន ក្នុង ពន្ធនាគារ ហើយ ក្រោមបទ ចោទ ចំនួន ០៣ ករណី គឺ ឃាតកម្ម លាក់បាំង សាកស ព និងសម្លុត សាក្សី បន្ទាប់ពីលោក អធិការរង ស្រុក គាស់ ក្រឡ រូបនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដោយដោះឯកសណ្ឋានចេញ បញ្ជូនចូលក្នុងបន្ទប់ឃុំឃាំង នៅ ការិយាល័យ ព្រហ្មទណ្ឌ កំរិត ធ្ងន់ នៃ ស្នងការ ខេត្ត ពាក់ព័ន្ធ នឹង អំពើ ឃាតកម្ម សម្លាប់បងថ្លៃ កប់ក្នុងដីជម្រៅកន្លះម៉ែត្រ កាលពី ជាង ២ ខែ មុន។
សូមបញ្ជាក់ថា កាលពី២ខែមុន ពោលគឺនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ មានករណីឃាតកម្មមួយបានកើតឡើង ដោយប្រជាពលរដ្ឋ បានប្រទះឃើញសាកសពមនុស្ស ត្រូវបានគេកប់ក្នុងដី នៅក្នុងព្រៃមួយកន្លែង រហូតស្អុយទៅហើយ ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចដើម្បីចុះមកធ្វើការព័ទ្ធខ្សែកាយពិនិត្យ នៅចំណុចដីឡូតិ៍ទុកចោលមួយកន្លែង ក្រុមទី២ ភូមិបាស្រែ ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ស្រាប់តែនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញព្រហ្មទណ្ឌខេត្តបាត់ដំបង បានឈានដល់ការឃាត់ខ្លួន លោកអធិការរងស្រុកគាស់ក្រឡ ដែលជាប្អូនថ្លៃរបស់សពជនរងគ្រោះ យកទៅធ្វើការសាកសួរ។
ជុំវិញការឃាត់ខ្លួន លោក ដាក សុខា អធិការរងនគរបាលស្រុកគាស់ក្រឡនេះដែរ លោក សាត គឹម សាន ស្នងការនគរបាលខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់អង្គភាព TVFB នៅល្ងាចថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២១ថា ពិតជាមានការឃាត់ខ្លួនលោក ដាក សុខា អធិការរងនគរបាលស្រុកគាស់ក្រឡ ពិតមែន ។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រឡមានឈ្មោះ យ៉ង សារ៉ាត់ ហៅតាក់ ភេទប្រុស ឣាយុ៤៥ឆ្នាំ មានជំងឺសរសៃប្រសាទ រស់នៅភូមិព្រៃភ្ងាស់ ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបងត្រូវបានប្រជាពលរដ្ឋ ដើរឆ្លងកាត់ទីនេះ ក៏ឃើញដីមួយកន្លែង ធំក្លិនស្អុយខ្លាំង ចម្លែកចិត្តសង្ស័យពេក ក៏រកអីមកឆ្កឹះមើល ស្រាប់តែស្អុយរឹតតែខ្លាំង ឃើញសាកសពក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចតែម្តង។
ក្នុងនោះបើតាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពី ថ្ងៃទី ២៨ ខែសីហា កន្លងទៅ ជនរងគ្រោះត្រូវបាន សមត្ថកិច្ច ស្រុក គាស់ក្រឡ ឃាត់ខ្លួន ដើម្បី យកមក ធ្វើការ អប់រំ ជុំវិញ ករណី ហិង្សា ក្នុង គ្រួសារ។ ពេល បញ្ចប់ សមត្ថកិច្ច ក៏បាន ឲ្យ លោក អធិការរង ឈ្មោះ ដាក សុខា ដឹក តាម រថយន្ត ព្រូស ត្រឡប់ទៅផ្ទះ វិញ ទាំង ដៃ ជាប់ ខ្នោះ ព្រោះ ដោយសារ អធិការរង រូបនេះ ត្រូវជា ប្អូនថ្លៃ ហើយក៏ ស្ងាត់ តាំងពី ពេល នោះមក ។ លុះ នៅ ថ្ងៃទី ៣១ ខែសីហា ប្រជាពលរដ្ឋ ក៏ប្រទះឃើញសព កប់ក្នុងដីតែម្តង ដោយមានស្លាកស្នាមមួយចំនួន ដែលវាយដោយវត្ថុរឹង ត្រូវចំផ្ទៃមុខខាងឆ្វេង និងក្បាលផ្នែកខាងក្រោយចំហៀងខាងស្តាំ ត្រូវបានកប់ក្នុងដីប្រមាណកន្លះម៉ែត្រ ហើយសភាពសព ពេលនេះ គឺហើម និងរលួយធុំក្លិនទៅហើយ ៕