រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ឈ្លោះគ្នាជាមួយប្ដី ខឹងចិត្តមកលោតទឹកនៅលើស្ពានជ្រោយចង្វារ តែត្រូវបានបងប្អូនប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន ជួយឃាត់ឲ្យ សមត្ថកិច្ចយកទៅប៉ុស្ដិ៍នគបាលជ្រោយចង្វារ ដើម្បីសាកសួរ ភ្លាមៗ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩ យប់ ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅលើស្ពានជ្រោយចង្វា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
តាមការសាកសួរ ទៅលើស្ត្រីដែលចង់ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួននេះ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានដើរមកលើស្ពានជ្រោយចង្វា ឈរយំនៅលើស្ពាននេះ អស់រយៈពេលជិតមួយម៉ោង ហើយក៏មានបងប្អូនប្រជាពលរដ្ឋ បានរត់ទៅប្រាប់សមត្ថកិច្ចដែលនៅគោលដៅ។ ភ្លាមនោះ សមត្ថកិច្ចក៏មកដល់លើស្ពាន ឃើញស្រ្ដីខាងលើកំពុងឈរយំឱបបង្កាន់ដៃស្ពាន ទើបទាំងសមត្ថកិច្ច ទាំងបងប្អូនប្រជាពលរដ្ឋ និងទាំងអ្នកសារព័ត៌មាន ព្យាយាមនិយាយលួងលោមគាត់ នៅគាត់នៅតែមិនចុះ ទាំងដែលមេឃក៏មានការធ្លាក់ភ្លៀងយ៉ាងខ្លាំង ទើបបងប្អូនប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន សម្រេចចិត្តទាញដៃស្រ្ដីនោះអោយចុះពីលើកស្ពាន និងយកគាត់ទៅប៉ុស្ដិ៍នគរបាលជ្រោយចង្វារ នៅពេលទៅដល់ប៉ុស្ដិ៍ ទើបគាត់ព្រមនិយាយថារឿងហេតុ ថាគាត់បានឈ្លោះគ្នាជាមួយប្ដី ទើបចង់មកលោតទឹកសម្លាប់ខ្លួន និងបាននិយាយទៀតថាផ្ទះគាត់ នៅម្ដុំផ្សារទួលសង្កែ គាត់បានដើរពីផ្ទះ រហូតមកដល់ស្ពាននេះ ដើម្បីលោតទឹកបញ្ចប់ជីវិត តែក៏មានគេជួយទាន់ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចរបស់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា បាននាំស្ត្រីខាងលើយកទៅប៉ុស្តិ៍នគរបាលសង្កាត់ជ្រោយចង្វា ដើម្បីធ្វើការសាកសួរ និងទាក់ទងទៅក្រុមគ្រួសារសាច់ញាតិឲ្យមកទទួលយកត្រឡប់ទៅផ្ទះវិញ ៕ Mrr Ka