DJ Thu Tong របស់វៀតណាមដ៏ល្បីម្នាក់ មិនដឹងមានវិបត្តិអ្វី លោតពីលើទូក.ដ ចូលទៅក្នុងទឹកសម្លាប់ខ្លួន នៅកំពង់ចម្លង កោះពេជ្យទៅអរិយក្សត្រ
សន្តិសុខសង្គម
1.38K

រាជធានីភ្នំពេញ ៖ នារីម្នាក់ មិនដឹងមានវិបត្តិអ្វីនោះទេ បានសម្រេចចិត្តលោតពីលើទូក.ដ ចូលទៅក្នុងទឹក លិចបាត់ឈឹងរកមិនឃើញ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចកំពង់ចម្លង កោះពេជ្យទៅអរិយក្សត្រ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សពនារីខាងលើ បើតាមការបញ្ជាក់ពីសាច់ញាតិ គាត់គឺជា DJ Thu Tong របស់វៀតណាមដ៏ល្បី ។

តាមប្រភពព័ត៌មានពីក្រុមគ្រួសារសាច់ញាតិបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ នារីជាជនបរទេសខាងលើ ដែលជា DJ Thu Tong របស់វៀតណាមដ៏ល្បី មិនដឹងមានវិបត្តិអ្វីនោះទេ បានសម្រេចចិត្តលោតពីលើទូក.ដ ចូលទៅក្នុងទឹកបានរកមិនឃើញ បើទោះបីភ្លាមៗនោះ ក្រុមគ្រួសាររបស់នារីរងគ្រោះខាងលើ បានហៅជនជាតិខ្មែរឥស្លាម៦ទៅ៧នាក់ បានចុះរាវរកក៏ដោយ លុះពេលរកឃើញ ដោយមិនអស់ចិត្ត គ្រួសារសាច់ញាតិ ក៏បញ្ជូនគាត់ទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យ តែគ្រូពេទ្យបានប្រាប់ថា គាត់ស្លាប់ទៅហើយ ៕ Mrr Ka


Telegram