ក្នុងរយៈពេល១៥ថ្ងៃនៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ឆ្នាំ២០២៤ ស្ថាន ភាពទូទៅក្នុងខេត្តសៀមរាប
មានលក្ខណៈល្អប្រសេីរលេីការងាររក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ
ផ្តេីមចេញពីសេចក្តីណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពី ការចាត់វិធានការធានាស្ថិរភាព ស ន្តិ សុខ សណ្តាប់ធ្នាប់សា ធារណៈនិងសុវត្ថិភាពសង្គមក្នុងឱកាស ពិធីបុ ណ្យកាន់បិណ្ឌ-ភ្ជុំបុណ្ឌប្រពៃណីជាតិខ្មែរឆ្នាំ២០២៤ ក៏ដូចផែនការ ណែនាំរបស់រដ្ឋ បាលខេត្តសៀមរាបលោកឧត្តម សេ នីយ៍ទោ ហួត សុធី ស្នង ការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានដាក់ ចេញនូវវិធានការលំអិត ក្នុងកិច្ចប្រជុំរួម លេីការ ងារនេះទៅដល់កងកម្លាំងនគរ បាលទាំងអស់ចំណុះស្នងការដ្ឋាន ដោយយកអស់កម្លាំងកាយ កម្លាំងចិត្ត ធ្វេីការសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន កងប្រជាការពារ រួមទាំងមហាជនទូទៅផង ធ្វេីយ៉ាងណារក្សាឱ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គមជូនប្រជាពល រដ្ឋ ភ្ញៀវជាតិ អន្តរជាតិអញ្ជេីញ មកកាន់ខេត្តសៀមរាប ក្នុងឱកាសពិធីបុណ្យនេះ ចាប់ពីថ្ងៃដំបូងនៃការចាប់ផ្តេីម រហូតដល់ថ្ងៃ ចុងក្រោយនៃពិធីបុណ្យគឺថ្ងៃភ្ជុំបិណ្ឌប្រកបដោយសុខសុវត្ថិភាព ៕ដោយ៖លីណា