រកឃើញហើយម្ចាស់ប្រាក់ដែលជ្រុះបាត់និងបានប្រគល់ជូនវិញចំនួន១,០២០ដុល្លាសហរដ្ឋអាមេរិក៖
នៅព្រឹកថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០២៤ នេះបន្ទាប់ពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង ឱ្យជូន ដំ ណឹងស្វែងរកម្ចាស់ប្រាក់ដែលជ្រុះបាត់កាលពីរសៀល ថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២៤នោះមក ម្ចាស់ប្រាក់ដែលមានឈ្មោះមេត សុភ័ក្រ ភេទប្រុសរស់នៅភូមិរំចេក២សង្កាត់រតនៈក្រុងបាត់ដំបងនិងក្រុមគ្រួសារបានអញ្ជេីញមកទទួលយកប្រាក់នោះវិញហេីយ សរុប ចំនួន១,០២០ដុល្លាសហរ ដ្ឋអាមេរិក(មួយពាន់និងម្ភៃដុល្លា)។
លោកមេត សុភ័ក្រ និងក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧត្តមសេនីយ៍ទោ ស្នងការ លោក លោកស្រីស្នងការរងនិងមន្រ្តីនគរបាលទាំងអស់ សូមបានប្រកបដោយសុខភាពល្អ បរិបូរណ៌ ជោគជ័យគ្រប់ភារកិច្ច បម្រើជាតិ បម្រើប្រជាពលរដ្ឋបន្តទៀត ៕