រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្តឡិចស៊ីស NX200t បុកឡើងរង្វង់មូលព្រហ្មមុខបួន បណ្ដាលរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦A សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន ពីបងប្អូនប្រជាពលរដ្ឋ បានដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើករថយន្ត ឡិចស៊ីស NX200t ដែលពាក់ស្លាកលេខ ភ្នំពេញ 2BH-5329 បើកឌុបនារីម្នាក់តាមបណ្ដោយផ្លូវជាតិលេខ៦អា ក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ក៏បុកឃឿនបាត់ស្លាកសញ្ញាចរាចរណ៍១ដើម នៅមិនទាន់អស់ល្បឿន ក៏បន្ដបុកឡើងរង្វង់មូលព្រហ្មមុខបួន បណ្ដាលរងការខូចខាត រួចប្រញាប់ចុះពីលើរថយន្តគេចទៅបាត់ សល់តែរថយន្តប៉ុណ្ណោះ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការវាស់វែង យករថយន្តទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ តាមច្បាប់បន្តទៀត ៕ Mrr Ka