ខេត្តកំពង់ស្ពឺ ៖ មានការភ្ញាក់ផ្អើលខ្លាំង ខណៈអគ្គិភ័យបានឆាបឆេះរោងបណ្តុះផ្សិតអស់ ១៧ខ្នងខ្ទេចអស់ទាំងស្រុង យ៉ាងសន្ធោសន្ធៅ កាលពៅវេលាម៉ោង ៧យប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅខាងក្រោយរោងចក្រស្លរដែកចំងាយ៤៥ម៉ែត។ ស្ថិតនៅគីឡូម៉ែត្រលេខ 26 ផ្លូវជាតិលេខ៣ ក្នុងភូមិលៀក ឃុំព្រះនិពាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
តាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យនេះ បានឆេះរោងបណ្តុះផ្សិត ទំហំ ៦គុណ១២ម៉ែត្រ អស់ចំនួន១៧ខ្នង (ដែលរោងបណ្តុះផ្សិតនេះទុកចោលរយៈពេល៤ឆ្នាំមកហើយ) ។
ភ្លាមៗគ្រាន់ទទួលបានដំណឹងនៃការឆាបឆេះ កម្លាំងនគរបាលបានអន្តរាគមន៍ពន្លត់ និងសង្គ្រោះ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកគងពិសី ១គ្រឿង និងរថយន្តរបស់អធិការដ្ឋាននគបាលស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ១គ្រឿង រថយន្តបញ្ជាការដ្ឋានអង្គរក្ស ក្រាំងចេក១គ្រឿង បន្ទាយអង្គរក្ស ៩២១ ព្រែករការ១គ្រឿង និងរថយន្ត ង៧០ ចំនួន៣គ្រឿង សរុបចំនួន៧គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៨ឡាន ទើបរលត់ទៅវិញទាំងស្រុង ដោយខូចខាតអស់ ប្រហែលជា៦៥ភាគរយ មានទូរបណ្តុះផ្សិតចាស់ៗដែលទុកចោលមួយចំនួន ។ ដោយឡែកមូលហេតុ កំពុងស្រាវជ្រាវ ៕ មេសា