នៅថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០២៣ ម្សិលមិញ នេះជនសង័្សយនិងជាជនដៃដល់ម្នាក់ក្នុងករណីករណីហិ-ង្សាដោយប្រើប្រាស់អា-វុ-ធត្រូវបានសមត្ថកិច្ចនគរបាលក្រុងបាត់ដំបងបញ្ជូនមកផែនជំនាញនៅស្នងការដ្ឋានដើម្បីអនុវត្តបន្ត ស្របតាមនីតិវិធី និងច្បាប់ បន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួននិងធ្វើការស្រាវជ្រាវចប់សព្វគ្រប់រួចមក។
សូមជម្រាបជូនថាកាលពីថ្ងៃទី១០ខែធ្នូឆ្នាំ២០២៣វេលាម៉ោង២០និង៣០នាទីនៅចំណុចក្រុមទី០១ភូមិអូរតាគាំ៣ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីហិ-ង្សាដោយប្រើប្រាស់អា-វុ-ធ-កា-ប់ទៅលើបុរសម្នាក់ឈ្មោះ វុធ ម៉ អាយុ ២៣ឆ្នាំ រស់នៅភូមិកម្មករសង្កាត់ស្វាយប៉ោ ក្រុង បាត់ដំបង បណ្តាលឱ្យរងរបួសជាទម្ងន់ហើយត្រូវបាននាំយកទៅសង្រ្គោះនៅមន្ទីរពេទ្យ ហើយភ្លាមៗសមត្ថកិច្ចនគរបាលក្រុងបាត់ដំបងទទួលបានព័ត៌មាននេះ និងស្របតាមការដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នង ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារ នគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងជំនាញ រួមនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ធ្វើការស្រាវជ្រាវភ្លាមៗរហូតឃាត់ខ្លួនជនសង័្សយ ក្នុងករណីហិ-ង្សា ខាងលើ នោះបានគឺឈ្មោះវ៉ាង និមិត្ត ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបងមកកាន់អធិការដ្ឋាននគរបាលក្រុងដើម្បីធ្វើការសាកសួរស្រាវជ្រាវ។
ក្រោយពីសាកសួរជនសង្ស័យបានសារភាពថារូបគេពិតជាបានធ្វើសកម្មភាពយកកាំបិ-ត-តាំ-ងតោកា-ប់ទៅលើ ជនរងគ្រោះអស់ជាច្រើនកាំ-បិ-តពិតប្រាកដមែនហើយចំពោះមូលហេតុដែលនាំទៅដល់ការប្រើអំពើហិ-ង្សាបែប នេះគឺដោយសារតែរឿងគំនុំ តែប៉ុណ្ណោះ ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចបានដកហូតសម្ភារៈមានកាំ-បិ-តតាំងតោដងដែកចំនួន០១៕