ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានកិត្តិយសសូមគោរពជម្រាបជូនសាធារណជនអ្នកសារព័ត៌មាននិងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា កាល ពីរសៀលថ្ងៃទី១២ខែធ្នូឆ្នាំ២០២៣ មានការភ្ញាក់ផ្អេីលដល់មហាជន ក្នុងក្រុងបាត់ដំបង ដោយសារមាន បុរសម្នាក់ស្ថិតក្នុងស្ថានភាពអាក្រាតកាយ ជិះម៉ូតូមួយគ្រឿង នៅនៅតាមដងផ្លូវហើយក៏មានអ្នកខ្លះបានថតយករូបភាពនេះទៅចែកចាយ ក្នុងបណ្តាញសង្គមទៀតផង។
ឃេីញទិដ្ឋភាពបែបនេះ លោកឧត្តម សេនីយ៍ទោ សាតគឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាដល់ សមត្ថកិច្ចពាក់ព័ន្ធធ្វេីការស្រាវជ្រាវស្វែងរកបុរសខាងលេី ដេីម្បីបានដឹងអំពីអត្តសញ្ញាណនិងមូលហេតុពិតប្រាកដដែលឈានទៅប្រព្រឹត្តិសកម្មភាពបែបនេះ។
នៅព្រឹកថ្ងៃទី១៣ខែ ធ្នូ ឆ្នាំ២០២៣ បុរសក្នុងរូបភាពខាងលេីត្រូវបានស្វែងរកឃេីញដោយសមត្ថកិច្ចន គរបាលក្រុងបាត់ដំបង ដែលមាន លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការនិងនាំមកធ្វេីការសាកសួរ នៅអធិការដ្ឋាននគរបាលក្រុង។
ការសាកសួរក្រុមគ្រួសារគាត់បានដឹងថា បុរសរូបនេះមានឈ្មោះ ត.ហ .អាយុ៣០ ឆ្នាំរស់នៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ក្រុមគ្រួសារបានបញ្ជាក់ថា បុរស នេះមានបញ្ហាវិបល្លាសស្មារតី (ការខូចសតិបញ្ញា)ក្នុងរយៈពេលកន្លង មក ហើយនៅថ្ងៃម្សិលមិញបានថ្លោះថ្លូយបណ្តាលឱ្យរូបគាត់ចេញមកប្រព្រឹត្តិសកម្មភាពបែបនេះ។
ក្នុងនាមក្រុមគ្រួសារសូមការអធ្យាស្រ័យចំពោះអំពើពុំគួរគប្បីដែលកើតឡើងដោយបុរសខាងលើ និងសូមកុំបន្តចែកចាយរូប ភាពនេះបន្តទៀតពីអ្នកប្រើប្រាស់បណ្តាញសង្គម។
ក្រោយសាកសួររួច សមត្ថកិច្ចបានធ្វេីកិច្ចសន្យាមួយជាមួយក្រុមគ្រួ សារ កុំឱ្យធ្វេសប្រហែសនាំឱ្យបុរសរូបនេះប្រព្រឹត្តិសកម្មភាពបែប នេះបន្តទៀតនិងបានអនុញ្ញាត ឱ្យវិល ត្រឡប់ទៅមូលដ្ឋានវិញ ជា មួយក្រុមគ្រួសារ។
ដូចបានជម្រាបជូនខាងលេីសូមសាធារណជន អ្នកសារព័ត៌មាន និងអ្នកនិយមប្រេីប្រាស់បណ្តាញសង្គមមេត្តាជ្រាបជាព័ត៌មាន និងបញ្ឈប់ការចែចចាយរូបភាពនេះបន្តទៀត សូមអរគុណ៕