ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ កំលាំងផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានទទួលបណ្តឹងពីម្តាយបង្កើតជនរងគ្រោះ មានករណី រួមភេទជាមួយអនីតិជនអាយុក្រោម ១៥ឆ្នាំ ជាកូនស្រីរបស់គាត់ អាយុ១៣ឆ្នាំ មានទីលំនៅភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង០០និង១០នាទី នៅត្រង់ចំណុចក្រុមទី០៦ ភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ នេះបើយោងតាមគេហទំព័រ របស់ នាយកដ្ឋានផ្សព្វផ្សាយអប់រំ ។
ករណីនេះ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងទទួលការងារប្រឆាំងការជួញដូរ និងការពារអនីតិជន និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង កំលាំងផ្នែកជំនាញនគរបាលយុត្តិធម៌ ដឹកនាំដោយលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានចុះធ្វើការស្រាវជ្រាវ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ទើបធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ញិល ឈិនឡុង ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបងដើម្បីធ្វើការសាកសួរ ។ ក្រោយពីបានសាកសួរជនសង្ស័យ បានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពបានរួមភេទជាមួយក្មេងស្រីរងគ្រោះ ដ-ល-ម ភេទស្រី អាយុ១៣ឆ្នាំ ពិតប្រាកដមែន ។
បច្ចុប្បន្ន កម្លាំងនគរបាលក្រុងបាត់ដំបង កំពុងកសាងសំណុំរឿងបញ្ចូនមកការិយាល័យជំនាញខេត្ត ដើម្បីចាត់បន្តតាមនីតិវិធី ៕