ប្រហិតចម្រុះ ចុងស្លាបមាន់ និងសាច់ជ្រូកចង្កាក់ក្លាសេប្រមាណជាង ៧០០គីឡូក្រាមនាំចូល ត្រូវមន្រ្តីជំនាញឃាត់ និងចាប់បាន
សន្តិសុខសង្គម
80

ខេត្តបន្ទាយមានជ័យ៖ យោងតាមផេកផ្លូវការរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ មន្រ្តីជំនាញ​ ក.ប.ប. ខេត្តបន្ទាយមានជ័យសហការជាមួយការិយាល័យប្រឆាំងបទល្មើស សេដ្ធកិច្ច នៃស្នងការខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីការិយាល័យបសុពេទ្យ ខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យប្រហិតចម្រុះ ចុងស្លាបមាន់ និងសាច់ជ្រូកចង្កាក់ក្លាសេដែលនាំចូលតាមច្រកបឹងត្រកួត។ តាមលទ្ធផលនៃការត្រួតពិនិត្យឃើញថាប្រហិតចម្រុះ ចុងស្លាបមាន់ និងសាច់ជ្រូកចង្កាក់ក្លាសេទាំងអស់នោះដឹកពុំបានត្រឹមត្រូវតាមបទប្បញ្ញត្តិបច្ចេកទេស និងនាំឱ្យផលិតផលទាំងអស់នោះបានខូចគុណភាព។

ក្រោយពីទទួលបានលទ្ធផលនៃការត្រួតពិនិត្យមន្រ្តីជំនាញបានស្នើសុំព្រះរាជអាជ្ញារងធ្វើការដុតកម្ទេចចោលភ្លាមៗតែម្ដង៕


Telegram