មន្ត្រីជំនាញបង្រ្កាបទំនិញពុំមានអនុលោមភាពប្រមាណ ១០០គីឡូក្រាមពីទីផ្សារ
សន្តិសុខសង្គម
138

ខេត្តកណ្តាល ៖ នៅថ្ងៃទី១៣-១៤ ខែមីនា ឆ្នាំ២០២៤ សាខា ក.ប.ប. ខេត្តកណ្តាល និងខេត្តប៉ៃលិន ដឹកនាំដោយលោកប្រធានសាខា បានបន្តចុះត្រួតពិនិត្យទំនិញចម្រុះគ្រប់ប្រភេទដែលចរាចរលើទីផ្សារ ស្របតាមតួនាទីភារកិច្ចរបស់ខ្លួន និងសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ដែលជាលទ្ធផលបានធ្វើតេស្តបឋមលើ បង្គា ប្រហិតត្រីស្លាត សរសៃគុយទាវ មី ពពុះសណ្តែក សរុបចំនួន៥គំរូ និងត្រួតពិនិត្យលើគ្រឿងឧបភោគបរិភោគផ្សេងទៀត ដោយបានរកឃើញមានការដាក់សារធាតុគីមីហាមឃាត់លើពពុះសណ្តែកចំនួន ៤គីឡូក្រាម។ នេះបើយោងតាមផេកផ្លូវការរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF ។

ដោយឡែក តាមការត្រួតពិនិត្យដដែល មន្ត្រីជំនាញ បានរកឃើញទំនិញប្រភេទ ចាហួយកញ្ចប់ ពុំអនុលោមតាមបទដ្ឋានព័ត៌មានអ្នកប្រើប្រាស់ចំនួន ៩៨គីឡូក្រាម។

មន្ត្រីយើងបានដកហូតនូវទំនិញពុំមានអនុលោមភាពនោះយកមករក្សាទុកនៅស្នាក់ការសាខា ដើម្បីបន្តនីតិវិធី៕


Telegram